We TV Cambodia

ឈឺក្បាលញឹកញាប់ ប្រឈមនិងគ្រោះថ្នាក់ខ្លាំង!

ឈឺក្បាលញឹកញាប់ ប្រឈមនិងគ្រោះថ្នាក់ខ្លាំង!

អ្នកខ្លះមិនធ្លាប់ឈឺក្បាល អ្នកខ្លះទៀតឈឺក្បាលស្ទើរតែរាល់ថ្ងៃ ​សឹងតែគិតអ្វីមិនចេញ។ ក្រុមគ្រូពេទ្យ នៃមន្ទីពេទ្យកាល់ម៉ែត បានឱ្យដឹងថា អាការៈឈឺក្បាលមួយចំនួនបណ្ដាលមកពីកត្តាមិនធ្ងន់ធ្ងរ តែវាអាចឱ្យឈឺក្បាលរាល់ថ្ងៃ រ៉ាំរៃ និងរំខានដល់ការងារ និងការរស់នៅប្រចាំថ្ងៃទៀតផង។ ចំណែក​ការ​ឈឺ​ក្បាល​ខ្លះ​ទៀត​បណ្ដាល​មក​ពី​ជំងឺ​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ដែល​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់ និង​លឿន​បំផុត។ ខាងក្រោមនេះជាជំងឺឈឺក្បាលធ្ងន់ និងមិនធ្ងន់៖

១.ការ​ឈឺ​ក្បាល​មិន​ធ្ងន់ធ្ងរ

  • ការ​ឈឺ​ក្បាល​ប្រកាំង
  • ការ​ឈឺ​សរសៃ​មុខ និង​ក្បាល
  • ការ​រលាក​ឆ្អឹង​ច្រមុះ ឬ​ដុះ​សាច់​ច្រមុះ
  • ការ​ធុញ​ថប់ និង​ការ​ថប់​បារម្ភ ឬ​ស្ត្រេស

២.ការ​ឈឺ​ក្បាល​បណ្ដាល​មក​ពី​ជំងឺ​ធ្ងន់ធ្ងរ

  • ជំងឺ​រលាក​ស្រោម​ខួរក្បាល
  • ការ​ហូរ​ឈាម​ក្នុង​ស្រោម​ខួរក្បាល
  • ការ​ត្បៀត ឬ​បែក​សរសៃ​ឈាម​ខួរក្បាល
  • ដុំ​សាច់​ក្នុង​ខួរ​ក្បាល ឬ​ខ្ទុះ​ក្នុង​ក្បាល​ជា​ដើម។

សម្រាប់ការ​ព្យាបាល​​អាការៈ​ឈឺ​ក្បាល​មាន​ច្រើន​មធ្យោបាយ និង​ខុសៗ​គ្នា ​ទៅ​តាម​មូល​ហេតុ​នៃ​អាការៈ​នោះ។ មួយ​វិញ​ទៀត រាល់​ពេល​ឈឺ​ក្បាលគ្នា​យើង​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ផ្សំ​ថ្នាំ​លេប​នៅ​តាម​ឱសថស្ថាន​ផ្សេងៗ ដោយ​មិន​បាន​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

អត្ថបទដោយ៖ ពិសី

Related Articles