We TV Cambodia

ឈិន ឡុង ប៊ិះនឹងអស់ជីវិត ដោយសារថតរឿងប៉ុន្មានឈុតនេះ

ឈិន ឡុង ប៊ិះនឹងអស់ជីវិត ដោយសារថតរឿងប៉ុន្មានឈុតនេះ

ជាការពិតណាស់ ជាយូរឆ្នាំមកហើយ រហូតមកទល់ពេលបច្ចុប្បន្ន តារាសម្តែងចិនវ័យចំណាស់Jackie Chan ហៅកាត់ថាឈិន ឡុង បានសាងនូវកេរ្តិ៍ឈ្មោះក៏ដូចជា ស្នាដៃយ៉ាងច្រើនទៅលើខ្សែភាពយន្តជាច្រើន តាមរបៀបបែបប្រយុទ្ធនឹងវាយតប់គ្នា ដែលធ្វើឲ្យទស្សនិកជនជាច្រើនដែលបានទស្សនាហើយ លាន់មាត់សរសើរស្ទើរតែគ្រប់ៗគ្នា។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី គ្មាននរណាម្នាក់ចាប់អារម្មណ៍ឬ ដឹងអំពីការថតខ្សែភាពយន្តបែបវាយតប់ទាំងនោះឡើយ ដោយវាមិនមែនជារឿងងាយស្រួលនោះទេ ទម្រាំតែថតចប់មួយឈុតៗ គឺត្រូវប្រឈមមុខទៅនឹងគ្រោះថ្នាក់រាប់មិនអស់ ដោយសារតែផលិតករចង់ឲ្យអ្នកទស្សនាទទួលបានអារម្មណ៍ស្តែងៗនិង ពិតៗផងដែរ។ ដោយឡែក រម្លឹកមកអតីតកាលវិញដែលឈិន ឡុង ស្ទើរតែគ្មានវត្តមានរហូតទល់សព្វថ្ងៃនេះ ដោយសារតែការប្រថុយគ្រោះថ្នាក់ពិតៗ នៅក្នុងកំឡុងពេលថតខ្សែភាពយន្ត​  «Police Story»នៅក្នុងឆ្នាំ១៩៨៥ ដែលឈុតមួយនោះ គឺ ឈិន ឡុង ដើរតួជាមន្ត្រីប៉ូលីស ដេញចាប់ជនទុច្ចរិត នៅក្នុងផ្សារទំនើបមួយកន្លែង ដោយតារារូបនេះបានហក់ចុះសម្រូតខ្លួនតាមបង្គោលដែក មួយដែលនៅក្បែរពោរពេញដោយអំពូលភ្លើងឆ្វាត់ឆ្វែង ពីលើជាន់ខ្ពស់ប្រមាណជា៣ ទៅ៤ជាន់ ទៅជាន់ផ្ទាល់ដីដោយគ្មានអ្វីឧបករណ៍ជំនួយដើម្បីទ្រខ្លួនលោកបន្តិចសោះ ប៉ុន្តែសំណាងល្អ លោកគ្មានរបួសអ្វីជាដុំកំភួនអ្វីឡើយ។ យ៉ាងណាមិញ ក្រោយពីបានថតចប់ឈិន ឡុង ផ្ទាល់ក៏មានអារម្មណ៍ថាខ្លាចត្រង់ឈុតនេះដែរ ទោះបីជាខ្លួនធ្លាប់សម្តែងឈុតគ្រោះថ្នាក់ជាច្រើនដងក្តី ប៉ុន្តែត្រង់ឈុតនេះវិញលោក អាចនឹងប្រឈមមុខទៅនឹងគ្រោះថ្នាក់ពីរ មួយអាចនឹងឆក់អគ្គិសនីតាមរយៈខ្សែភ្លើងអំពូលនៅក្បែរនោះ ទីពីរប្រសិនជាលោកភ្លាត់ចំណាប់ តោងខុសបង្គោលគឺអាចនឹងស៊យធំ ដោយសារនៅខាងក្រោមគ្មានអ្វីដើម្បីទ្រខ្លួននោះទេ។ សរុបសេចក្ដីមក មិនមែនជាលើកទី១នោះទេ ដែល តារាប្រុសរូបនេះ ប៊ិះនឹងអស់ជីវិតដោយសារថតខ្សែភាពយន្តនោះ សូម្បីតែនៅក្នុងឆ្នាំ២០២០នេះឈិន ឡុង ក៏ប៊ិះនឹងឈ្លក់ទឹកស្លាប់នៅពេលថតខ្សែភាពយន្ត«Vanguard» ផងដែរ ​

អត្ថបទដោយ៖​ពិសី

 

 

Related Articles