We TV Cambodia

ឈានចូលដើមខែកញ្ញាភ្លាម ចំនួនអ្នកឆ្លងកូវីដ១៩ កើនឡើងរាប់ម៉ឺននាក់ត្រឹមពេល ១ថ្ងៃ

ឈានចូលដើមខែកញ្ញាភ្លាម ចំនួនអ្នកឆ្លងកូវីដ១៩ កើនឡើងរាប់ម៉ឺននាក់ត្រឹមពេល ១ថ្ងៃ
អ្នកឆ្លងកូវីដ១៩ នៅតាមបណ្ដាប្រទេសផ្សេងៗ (ប្រភព៖ internet)

យោងតាមការដកស្រង់ទិន្នន័យពីគេហទំព័រ worldometers បានបង្ហាញថា ចំនួនអ្នកឆ្លងក្នុងថ្ងៃដំបូងនាដើមខែកញ្ញានេះ មានការកើនឡើងយ៉ាងគំហុក ដោយមានប្រទេសជាង ១០០ឯណោះដែលបានរកឃើញករណីថ្មីក្នុងរយៈពេលត្រឹមមួយថ្ងៃ ពោលគឺមានរហូតដល់ជិត ២៥ម៉ឺនករណី។

អ្នកឆ្លងកូវីដ១៩ នៅតាមបណ្ដាប្រទេសផ្សេងៗ (ប្រភព៖ internet)

ទិន្នន័យដដែលនេះបានឲ្យដឹងទៀតថា នៅថ្ងៃទី០១ ខែកញ្ញានេះ ចំនួនអ្នកឆ្លងថ្មីនៅទូទាំងពិភពលោកមានរហូតដល់ជិត ២៥ម៉ឺនករណី ដែលនេះជាចំនួនយ៉ាងច្រើន បើធៀបក្នុងរយៈពេលចុងក្រោយនេះ ដែលចំនួនអ្នកឆ្លងបានធ្លាក់ចុះបន្តិចម្ដងៗទៅហើយនោះ។

អ្នកឆ្លងកូវីដ១៩ នៅតាមបណ្ដាប្រទេសផ្សេងៗ (ប្រភព៖ internet)

ក្នុងចំណោមនោះ ប្រទេសដែលមានអ្នកឆ្លងថ្មីច្រើនជាងគេបំផុតគឺប្រទេសឥណ្ឌា មានចំនួន ៦៨,៧៧០ករណី, ប្រេស៊ីល ៤៨,៥៩០ករណី, បន្ទាប់មកគឺអាមេរិក មានចំនួន ៣៨,៥៦០ករណី។ ចំណែកក្នុងតំបន់អាស៊ានវិញ ហ្វីលីពីនជាប្រទេសដែលមានករណីឆ្លងថ្មីច្រើនជាងគេក្នុងតំបន់ ពោលគឺមានចំនួន ៣,៤៤៦ករណី, ឥណ្ឌូណេស៊ី ២,៧៤៣ករណី បន្ទាប់់មកគឺ ប្រទេសមីយ៉ាន់ម៉ា មានចំនួន ១០៧ករណី។

អ្នកឆ្លងកូវីដ១៩ នៅតាមបណ្ដាប្រទេសផ្សេងៗ (ប្រភព៖ internet)

សូមជម្រាបថា នៅថ្ងៃទី០១ ខែកញ្ញានេះ កម្ពុជាពុំមានរកឃើញករណីឆ្លងកូវីដ១៩ ថ្មីនោះទេ ហើយគិតមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ២៧៤នាក់ហើយ ខណៈអ្នកជាសះស្បើយមានចំនួន ២៦៦ករណី និងិនមានអ្នកស្លាប់នោះទេ។

អត្ថបទដោយ៖ Nevin

Related Articles