
ដោយ៖ ហួ ឆេងស៊ីម
មិនសល់ប៉ន្មានថ្ងៃទៀតទេ គឺត្រូវដល់ថ្ងៃឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី
ឆ្នាំ២០២០ ដូចនេះបើតាមក្បួនហោរាសាស្រ្តនៃការទស្សន៍ទាយ
គឺតែងតែមានឆ្នាំមួយចំនួនមានលាភសំណាង ជោគជ័យក្នុងរបរការងារ។
ប៉ុន្តែក៏មានឆ្នាំមួយចំនួនទៀតដែរ ដែលត្រូវប្រុងប្រយ័ត្ននៅឆ្នាំថ្មីខាងមុខនេះ។
ខាងក្រោមនេះជាឆ្នាំទាំង៣ដែលប្រុងប្រយ័ត្ន៖
ឆ្នាំម្សាញ់
មនុស្សកើតឆ្នាំម្សាញ់ នាឆ្នាំ២០២០ខាងមុខនេះនឹងជួបផ្កាយគ្រោះដែលធ្វើឲ្យជីវិត
និងការងារមិនសូវសមដូចចិត្ត។ គម្រោងផ្សេងៗហាក់មិនដំណើរការរលូន
ដោយហេតុផលមិនសមទំនងដែលធ្វើឲ្យនៅទ្រឹង។ រីឯអ្នករកស៊ីជួញដូរវិញ
ត្រូវប្រយ័ត្នអតិថិជនភូតភរបោកកុហក ហើយចំពោះអ្នកធ្វើការវិញអាចប្រឈមនឹងភាពស្រ្តេស
ហត់នឿយនឹងសម្ពាធការងារ។ រីឯឱកាសផ្សេងៗក៏ហាក់មិនសូវទទួលបានច្រើនដែរ
គឺមានដែនកំណត់។
ឆ្នាំមមី
បើយោងតាមក្បួនហោរាសាស្ត្រឆ្នាំ២០២០
ការងារនិងរបររកស៊ីរបស់បុគ្គលកើតឆ្នាំសេះមានការលំបាក
ជួបប្រទះការភាពរញ៉េរញ៉ៃច្រើន
ហើយប្រាក់ចំណូលវិញក៏មិនសមប្រកបប៉ុន្មានដែរ។
អ្នកអាចប្រឈមនឹងរឿងឈ្លោះទាស់ទែង
ដែលបន្ថែមសម្ពាធផ្លូវចិត្តឲ្យកាន់តែពិបាក។ ក្នុងមុខជំនួញវិញ
ងាយប្រឈមក្ស័យធន បង្កការស្មុគស្មាញកាន់តែខ្លាំង។ ការជួបឧបសគ្គច្រើន
ធ្វើឲ្យអ្នកដែលកើតឆ្នាំមមីបាត់បង់ជំនឿចិត្តលើខ្លួនឯង
និងប្រឈមនឹងជំងឺស្រ្តេស។
គុណវិបត្តិទាំងនេះនឹងដាក់សម្ពាធដល់ឆ្នាំមមី
ឲ្យជួបភាពមិនសប្បាយចិត្តច្រើន។
ទោះជាយ៉ាងណាក្តី អ្នកត្រូវតែមានការតាំងចិត្តមុះមុតប្រឹងប្រែងធ្វើការ។ ការអត់ធ្មត់ ចិត្តធ្ងន់ មិនតបត អាចកាត់បន្ថយភាពមួម៉ៅក្នុងឆ្នាំ២០២០ បាន។ អ្នកត្រូវចាំថា ចាត់ទុកឆ្នាំ២០២០ ជាពេលវេលាត្រៀមរៀបចំសម្រាប់ភាពជោគជ័យនៅឆ្នាំបន្ទាប់ ដូច្នេះត្រូវធ្វើចិត្តឲ្យត្រជាក់ដូចទឹក។
ឆ្នាំមមែ
នៅក្នុងឆ្នាំថ្មីខាងមុខនេះ អ្នកកើតឆ្នាំមមែនឹងប្រឈមអស្ថិរភាពការងារ
មានការបង្កាច់បង្ខូចពីមនុស្សមួយក្រុមតូច បណ្ដាលឲ្យមួម៉ៅ
ចិត្តក្ដៅដូចភ្លើង។
ទោះបីជាមិនសូវជួបភាពរុងរឿងច្រើនក្នុងឆ្នាំ ២០២០ តែបើយោងតាមក្បួនទស្សន៍ទាយ មនុស្សកើតឆ្នាំមមែគឺជាមនុស្សក្លាហាន សុទិដ្ឋិនិយម និងចិត្តល្អ។ អ្នកតែងវាយតម្លៃអ្វីមួយដោយស្មារតីម៉ត់ចត់ ដូច្នេះទោះជាជួបរឿងអត់សប្បាយចិត្តក្តី ក៏អ្នកនូវតែដោះស្រាយបញ្ហាបានលឿនរហ័ស។
ដូច្នេះការលំបាកក្នុងឆ្នាំ២០២០ សម្រាប់អ្នក គ្រាន់តែចាត់ទុកថាវាជាការតស៊ូនឹងភាពស្មុគស្មាញទៅគឺបានហើយ។ ជឿជាក់លើខ្លួនឯងថាអាចស្វែងរកដំណោះស្រាយ ដើម្បីបន្តអភិវឌ្ឍការងាររបស់អ្នកទៅមុខ។ ជាដំបូន្មានសម្រាប់អ្នកកើតឆ្នាំមមែ ត្រូវប្រុងប្រយ័ត្នពេលនិយាយស្តីម្ដងៗ គិតមុននឹងធ្វើអ្វីមួយ មិនត្រូវឲ្យលុយទៅគេខ្ចីនោះឡើយ៕
