We TV Cambodia

ឈប់បារម្ហ​ ជាមួយបញ្ហាជ្រុះសក់ទៀតទៅ​! តោះមកសាកល្បងរូបមន្ដធម្មជាតិបែបងាយៗទាំងនេះ

ឈប់បារម្ហ​ ជាមួយបញ្ហាជ្រុះសក់ទៀតទៅ​! តោះមកសាកល្បងរូបមន្ដធម្មជាតិបែបងាយៗទាំងនេះ

 

ជាទូទៅ​ មិនថាបុរស​​ ឬស្រ្ដីនោះទេ តែងតែជួបប្រទះនូវបញ្ហាសក់ជ្រុះ​ និងសក់ស្ដើង កំឡុងពេលមានផ្ទៃពោះ, ការប្រើប្រាស់ថ្នាំ, តំណពូជ ឬបញ្ហាសុខភាពណាមួយ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះWe TV Cambodia មានរូបមន្តបែបធម្មជាតិជាច្រើនដើម្បីជួយដោះស្រាយបញ្ហាទាំងនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។  សូម​មើល​វិធីសាស្រ្ដ​ខាង​ក្រោម​នេះ៖

. ម៉ាស្សាស្បែកក្បាលជាមួយប្រេង៖ ការប្រើប្រាស់ប្រេងអូលីវ និងប្រេងដូង ម៉ាស្សាលើស្បែកក្បាល។ ប្រេងទាំង ២ នេះមានសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អៗ រួមទាំងវីតាមីន និងជាតិរ៉ែដែលមិនត្រឹមតែជួយជួសជុលសក់ខូចជ្រុះប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរចំពោះស្បែកក្បាលផងដែរ។ អ្វីដែលត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងរហូតដល់ក្ដៅឧណ្ហៗ រួចចាប់ផ្ដើមម៉ាស្សាវាលើសក់ និងស្បែកក្បាល។ ហើយទុកចោលរយៈពេល ៤៥ នាទី សឹមកក់សម្អាតសក់ជាមួយសាប៊ូដូចធម្មតាជាការស្រេច។

. ប្រើប្រាស់ប្រទាលកន្ទុយក្រពើយកជែលប្រទាលកន្ទុយក្រពើប្រមាណជា ២ ស្លាបព្រាកាហ្វេ មកកិន រហូតក្លាយជាម៉ដ្ឋរលោង សឹមម៉ាស្សាលើស្បែកក្បាលដោយប្រើចុងម្រាមដៃម៉ាស្សា រយៈពេល ៥ នាទី។ ហើយទុកចោល ២៥ នាទី រួចលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

 

. លាបខ្ទិះដូង​៖ ម៉ាស្សាខ្ទិះដូងលើសក់ និងស្បែកក្បាល ហើយទុកចោលរយៈពេល ៣០ នាទី រួចលាងសម្អាតចេញ។

. ស៊ុត៖ លាយស៊ុត ១ គ្រាប់ ជាមួយប្រេងអូលីវ ១ ស្លានព្រាបាយ ក្នុងចានគោម រហូតដល់ក្លាយជាល្បាយម៉ដ្ឋរលោង។ លាបល្បាយលើសក់ និងស្បែកក្បាលរហូតដល់សព្វ។ គ្របសក់ជាមួយមួកពាក់ងូតទឹក ហើយទុកចោលរយៈពេល ២០ នាទី រួចកក់លាងសម្អាតសក់ចេញជាមួយសាប៊ូ និងទឹកត្រជាក់ជាការស្រេច៕

ប្រែសម្រួលដោយ៖ ពិសី

Related Articles