We TV Cambodia

ជ្រោយចង្វារ កំពុងក្លាយជាតំបន់ដែលមានសក្តានុពលខ្លាំង និងជាមុខព្រួញរបស់វិនិយោគគិននាពេលបច្ចុប្បន្ន

ជ្រោយចង្វារ កំពុងក្លាយជាតំបន់ដែលមានសក្តានុពលខ្លាំង និងជាមុខព្រួញរបស់វិនិយោគគិននាពេលបច្ចុប្បន្ន
តំបន់ជ្រោយចង្វារបច្ចុប្បន្ន (ប្រភព៖ Google)

ជ្រោយចង្វារកំពុងតែប្រែក្លាយជាតំបន់មួយដែលមានសក្តានុពលខ្លាំងស្ទើរគ្រប់វិស័យ ហើយក៏ជាមុខព្រួញដ៏សំខាន់មួយរបស់វិនិយោគគិននាពេលបច្ចុប្បន្ន។

តំបន់ជ្រោយចង្វារនេះគឺជាតំបន់ដែលតភ្ជាប់រាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តមួយចំនួនដែលជាប់នឹងផ្លូវជាតិលេខ៦A ហើយបច្ចុប្បន្នយើងមើលឃើញថា អគារ សំណង់ផ្ទះល្វែង ខុនដូរ ផ្សារទំនើប និងគម្រោងធំៗជាច្រើនកំពុងតែរីកដុះដាលនៅក្នុងតំបន់នេះ។

តំបន់ជ្រោយចង្វារបច្ចុប្បន្ន (ប្រភព៖ Google)

មូលហេតុដែលតំបន់នេះបាន និងកំពុងតែទាក់ទាញវិនិយោគគិនជាច្រើន ដោយសារតែជ្រោយចង្វារបានប្រែក្លាយជាខណ្ឌមួយរបស់រាជធានីភ្នំពេញ ជាពិសេសគឺទីតាំងដែលមានបរិយាកាសល្អបរិសុទ្ធ ប្រសព្វគ្នារវាងទន្លេមេគង្គ និងទន្លេសាប។ មិនតែប៉ុណ្ណោះ រចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងតំបន់នេះក៏មានភាពល្អប្រសើរ បូករួមនឹងកំណើនប្រជាជណក្នុងតំបន់នោះផងដែរ។

តំបន់ជ្រោយចង្វារបច្ចុប្បន្ន (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា ជ្រោយចង្វារជាតំបន់មួយដែលគៀកនឹងកណ្ដាលចំណុចកណ្ដាលរាជធានីភ្នំពេញជាងគេ បើប្រៀបធៀបជាមួយតំបន់ផ្សេង។ ហើយបច្ចុប្បន្ននេះមានគម្រោងធំៗជាច្រើនបាន និងកំពុងសាងសង់នៅលើតំបន់ជ្រោងចង្វារនេះដូចជា គម្រោងរបស់បុរីប៉េង ហួត (គម្រោង ដឹស្តា ជូមីរ៉ាហ៍ និងដឹស្តា មុនីរ៉ាហ៍) ជាដើម។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles