We TV Cambodia

ជំនួបពិភាក្សាកិច្ចចរចាពាណិជ្ជកម្មសេរី លើកទី២ រវាង កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានបញ្ចប់

ជំនួបពិភាក្សាកិច្ចចរចាពាណិជ្ជកម្មសេរី លើកទី២ រវាង កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានបញ្ចប់

ជំនួបពិភាក្សា កិច្ចចរចាពាណិជ្ជកម្មសេរី (FTA)  រវាង ប្រទេសកម្ពុជា និង កូរ៉េខាងត្បូងបានបញ្ចប់ជា លើកទី ២ កាលពីថ្ងៃទី៣ ខែកញ្ញា កន្លងទៅ ជាមួយនឹងលទ្ធផលយ៉ាងរលូន។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងអស់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ៣១ ខែសីហាដល់ថ្ងៃទី ៣ ខែកញ្ញា។

ឯកឧត្ដម ស៊ាង ថៃរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា “យើងបានបញ្ចប់ជំពូកនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និង ការឈានដល់ទីផ្សានិងជំពូកផ្សេងទៀតនៃកិច្ចព្រមព្រៀង។ យើងបានព្រមព្រៀងលើចំណុចមួយចំនួនខណៈដែលចំណុចផ្សេងទៀតមិនទាន់មាននៅឡើយនោះទេ” ។

កិច្ចពិភាក្សា លើកទី១ រវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១ នៅខែកក្កដាឆ្នាំ២០២០។ ហើយជំនួប កិច្ចពិភាក្សានេះដែរ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យមានកតិកាសញ្ញាពាណិជ្ជកម្មសេរីទ្វេភាគីអំឡុងកិច្ចប្រជុំកំពូលរបស់លោកជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ឯកឧត្ដម Moon Jae-in នៅភ្នំពេញក្នុងខែមីនាឆ្នាំ ២០១៩ ។

រូបភាពឯកសារ

យ៉ាងហោចណាស់នៅមាន ការចរចា FTA ចំនួនពីរជុំទៀតត្រូវការជាចាំបាច់ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះមុនដំណាច់ឆ្នាំ ២០២០ ។ ហើយជំនួបកិច្ចចរចា FTA លើកទី ៣ គ្រោងនឹងធ្វើនៅចុងខែកញ្ញា។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបាន ឲ្យដឹង ថាពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតមួយពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ដែលកើនឡើង ៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៣៣៦ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង និងនាំចូល ៦៩៧ លានដុល្លារពីប្រទេសកូរ៉េ។ ហើយប្រទេសកម្ពុជាគឺជាទិសដៅនាំចេញធំជាងគេទី ៥៨ របស់ប្រទេសកូរ៉េខាងត្បូង។

ដោយ៖ Stince

Related Articles