We TV Cambodia

ជំនួបកិច្ចព្រមព្រាង ​រវាងចិននឹងអាមេរិក រងឥទ្ធិពលខ្លាំងដល់ ទីផ្សារពាណិជ្ជកម្មអឺរ៉ុប

ជំនួបកិច្ចព្រមព្រាង ​រវាងចិននឹងអាមេរិក រងឥទ្ធិពលខ្លាំងដល់ ទីផ្សារពាណិជ្ជកម្មអឺរ៉ុប

បរទេស៖ ជំនួ​បពិភាក្សាដៃគូពាណិជ្ជកម្មធំរវាង អាមេរិកនឹងចិន ដែលត្រូវបានធ្វើឡើងកាលពីដើមខែមករាកន្លងទៅ​ ជាលទ្ធផលជំហានទី១ អ្នកទាំងពីរបានយល់ព្រម ចុះហត្ថលេខាព្រមព្រាងគ្នាជាផ្លូវការ ដើម្បីបញ្ចប់ អំណាចសម្ពាធកម្ដៅ សង្គ្រាមពាណិជ្ជកម្មមួយនេះ ដែលមានអាយុកាលស្ទើតែជិត២ឆ្នាំទៅហើយ។

កិច្ចជំនួបពិភាក្សាពាណិជ្ជកម្មមួយនេះ ត្រូវបានចុះហត្ថលេខាព្រមព្រាងគ្នាដោយ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាមួយនឹង ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He បានធ្វើឲ្យជះឥទ្ធិពលជា​ខ្លាំងទៅដល់ ទីផ្សារពាណិជ្ជកម្មអឺរ៉ុប ខណៈដែលសមាគមន៍ក្រុមហ៊ុនសហភាពអឺរ៉ុបនៅទូទាំងទ្វីបអឺរ៉ុបត្អួញត្អែថា ទំនិញចិនមានចំនួនច្រើនលើទីផ្សារអឺរ៉ុប ចំណែកទីផ្សារប្រទេសចិន មានទំនិញអឺរ៉ុបតិចតួចប៉ុណ្ណោះ។

សមាគមន៍ក្រុមហ៊ុនសហភាពអឺរ៉ុប បានបង្ហាញនូវការមិនសប្បាយចិត្ដជាខ្លាំង​ចំពោះកិច្ចព្រមព្រាងមួយនេះ ហើយក៏បានលើកឡើងថា​ វាគឺជាការខាតបង់មួយដ៏ធ្ងន់ធ្ងរ ចំពោះទីផ្សារពាណិជ្ជកម្មប្រទេស​សេរី។ កន្លងមក កាលដែលអាមេរិកនឹងចិនប្រឈមមុខដាក់គ្នារយៈពេល២ឆ្នាំ បានធ្វើឲ្យបណ្ដាក្រុមហ៊ុននៅ អឺរ៉ុប អាចកើបលុយបាន រាប់រយពាន់លានដុល្លារ។ បណ្ដាក្រុមហ៊ុន ប្រចាំនៅអឺរ៉ុបត្រូវតែពិចារណាឡើងវិញនូវកម្មវិធីជំនួញរបស់ខ្លួនឆ្ពោះទៅប្រទេសចិន និងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើបដិភាព និងលក្ខខណ្ឌ”។ ចិនបានបើកទីផ្សារតូចបំផុតសម្រាប់ដៃគូពាណិជ្ជកម្មអឺរ៉ុបទាំងអស់។

លោក ដូណាល់ ត្រាំ ធ្លាប់បានថ្លែងសន្ទរកថា លើកឡើងអំពីការប្រឆាំងរបស់សហគមន៍ពាណិជ្ជកម្មអឺរ៉ុប មកលើខ្លួន ក្នុងកំលុងពេល លោក​កំពុងតែមានទំនាស់ជាមួយចិន ដោយលោក និយាយថា ឥទ្ធិពលគំនាបរបស់ សហគមន៍អឺរ៉ុប គឺមានឥទ្ធិពលអាក្រក់ ជាងឥទ្ធពលប្រទេសចិនទៅទៀត ។

ក្នុងខែនេះអាមេរិកបានប្រកាសថា ខ្លួនគ្រោងនឹងដាក់ពន្ធ ១០០ ភាគរយលើទំនិញបារាំងដែលមានតម្លៃ ២,៤ ពាន់លានដុល្លារ និងរួមបញ្ចូលស្រាសំប៉ាញ កាបូបដៃ និងឈីស ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មមិនបានឈានដល់សប្តាហ៍នេះ។

ពន្ធនាំចូលអាវុធរបស់បារាំងកើនឡើង បន្ទាប់ពីការស៊ើបអង្កេតមួយរបស់រដ្ឋាភិបាលអាមេរិកលើពន្ធថ្មីនៃសេវាកម្មឌីជីថលបារាំងដែលនឹងដាក់ពន្ធ ៣ ភាគរយលើក្រុមហ៊ុនឌីជីថលដែលរកចំណូលបានជាង ២៧,៨៦ លានដុល្លារនៅបារាំង និង ៨៣០ លានដុល្លារនៅទូទាំងពិភពលោក។

អត្ថបទដោយ៖ អឿ អ៊ុយ

Related Articles