We TV Cambodia

ជំនាញ ៣ ដែលមានទីផ្សារការងារច្រើន និងប្រាក់ខែខ្ពស់់គួរសម

ជំនាញ ៣ ដែលមានទីផ្សារការងារច្រើន និងប្រាក់ខែខ្ពស់់គួរសម

មនុស្សគ្រប់គ្នាសុទ្ធតែចង់បានការងារល្អ និងប្រាក់ខែខ្ពស់សម្រាប់ខ្លួន ដោយអ្នកខ្លះបានខិតខំសិក្សាជំនាញដែលខ្លួនស្រលាញ់ ឯអ្នកខ្លះទៀតបានព្យាយាមស្វែងរកជំនាញណាមានទីផ្សារការងាខ្ពស់ និងអាចផ្ដល់ប្រាក់ខែខ្ពស់គួរសមសម្រាប់គេ។

ចំណែកអ្នកខ្លះទៀត បានជ្រើសរើសជំនាញរៀនតាមមិត្តភក្ដិ និងតាមគ្រួសាររបស់ខ្លួន ដោយមិនបានគិតពីទីផ្សារការងារឡើយ ហើយជូនកាលអាចទទួលបានប្រាក់ខែទាបទៀតផង។ ដូច្នេះ ថ្ងៃនេះ We TV Cambodia នឹងប្រាប់អ្នកនូវជំនាញ ៣ ដែលសម្បូរទីផ្សារការងារ និងទទួលបានប្រាក់ខែសមរម្យ៖

១, ជំនាញឌីហ្សាញ៖ បច្ចុប្បន្នពិភពលោកបានវិវត្តដល់សម័យឌីជីថលទៅហើយ ដែលមនុស្សជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើអាជីកម្ម ហើយការរចនារូប និងការផ្សព្វផ្សាយផ្សេងៗ គឺពឹងផ្អែកទាំងស្រុកលើអ្នកឌីហ្សាញ ដើម្បីរចនារូបភាពឲ្យទាក់ទាញអតិថិជន។ ដូច្នេះ ក្រុមហ៊ុនទាំងអស់ស្ទើរតែមិនអាចខ្វះអ្នកឌីហ្សាញបានឡើយ ហើយប្រាក់ខែដែលទទួលបានសម្រាប់ការចាប់ផ្ដើមការងារដំបូងគឺចន្លោះពី ២០០$ ទៅ ២៥០$ ។

២, កាត់តវីដេអូ៖ ជំនាញកាត់តវីដេអូ ក៏ជាជំនាញមួយដែលមានទីផ្សារការងារល្អផងដែរ ដោយជំនាញនេះតែងតែដើរស្របជាមួយជំនាញឌីហ្សាញ ព្រោះក្រុមហ៊ុនភាគច្រើន ត្រូវការរចនាទាំងរូបភាព និងវីដេអូដើម្បីផ្សព្វផ្សាយឲ្យកាន់តែច្បាស់ទៅកាន់អិថិជនរបស់ខ្លួន។ ចំណែកប្រាក់ខែដែលទទួលបានសម្រាប់ការចាប់ផ្ដើមការងារដំបូងគឺចន្លោះពី ២០០$ ទៅ ៣0០$ ។

៣, ជំនាញថតរូប៖ មិនខុសប៉ុន្មានទេ ជំនាញនេះភ្ជាប់ទំនាក់ទំនងសំខាន់ជាមួយជំនាញពីរខាងលើ ដោយមុននឹងអាចផ្សព្វផ្សាយផលិតផលបាន គេត្រូវការថតរូប រួចបញ្ជូនឲ្យអ្នកឌីហ្សាញ និងចុងក្រោយគឺអ្នកកាត់ត។ ទោះយ៉ាងណា ក្រុមហ៊ុនមួយក៏អាចមានតែជំនាញមួយក្នុងចំណោមជំនាញ ៣ខាងលើនេះដែរ ដោយវាអាស្រ័យទៅលើកម្រិតរបស់ក្រុមហ៊ុន ឬសេវាកម្មរបស់ក្រុមហ៊ុននីមួយៗ ព្រោះក្រុមហ៊ុនទាំងអស់មិនមែនសុទ្ធតែផ្សព្វផ្សាយផលិតផលទាំងអស់នោះទេ។

អត្ថបទដោយ៖ Nevin

Related Articles