We TV Cambodia

អ្នក​ជំនាញៈ សណ្ឋាគារបៃតងនៅក្នុងប្រទេសនៅមានកម្រិតតិចតួចនៅឡើយ

អ្នក​ជំនាញៈ សណ្ឋាគារបៃតងនៅក្នុងប្រទេសនៅមានកម្រិតតិចតួចនៅឡើយ

ដោយៈ សាំ ឧត្តម

ភ្នំពេញ៖ ថ្វីត្បិតជារដ្ឋាភិបាលបានលើកទឹកចិត្តឱ្យសណ្ឋាគារនៅកម្ពុជា អនុវត្តស្តង់ដារបរិស្ថានមានលក្ខណៈ“ បៃតង” និង បានបង្កើតគោលការណ៍ណែនាំពីភាពបៃតងនៅតាមសណ្ឋាគារយ៉ាងណាក៏ដោយ ក៏ប៉ុន្តែការអនុវត្តគោលការណ៍បៃតងពីសំណាក់ម្ចាស់សណ្ឋាគារនៅកម្ពុជាហាក់នៅមានកម្រិតនៅឡើយ ដោយអ្នកជំនាញលើកឡើងថា ការអនុវត្តគោលការណ៍បៃតងចំណាយច្រើន។

សណ្ឋាគារខុនដូនៅក្នុងប្រទេសកម្ពុជាជាច្រើនកំពុងបង្ខំចិត្តក្នុងការផ្លាស់ប្តូរសណ្ឋាគារប្រើប្រាស់បែបផ្ទះកញ្ចក់បច្ចុប្បន្នអោយទៅជាសណ្ឋាគារមានលក្ខណះបៃតងដើម្បីថែរក្សាបរិស្ថានអេកូរទេសចរណ៍និងតម្រូវការការស្នាក់នៅបែបតៃបងរបស់ភ្ងៀវ។
លោកសេរីរដ្ឋបានបញ្ជាក់ថា៖« ក្រសួងទេសចរណ៏បានគិតគូពីភាពបៃតង ហើយក៏បាន ជំរុញឲ្យសណ្ឋាគារទាំងអស់អនុវត្តស្តង់ដារបៃតង សម្រាប់លើកកម្ពស់វិស័យបដិសណ្ឋាគារនៅកម្ពុជា ប៉ុន្តែទាំងអស់នេះវាគ្រាន់តែជាមូល ដ្ឋានស្មគ្រ័ចិត្តតែប៉ុណ្ណោះ»។

លោកបានបន្ថែមទៀតថា៖«ទោះយ៉ាងណាអ្នកវិនិយោគត្រូវគិតអំពីបរិស្ថានកាកសំណល់និងរោងចក្រប្រព្រឹត្តកម្មទឹកស្អុយមុនពេលសាងសង់សណ្ឋាគារពីព្រោះយើងមានកាតព្វកិច្ចគ្រប់គ្រងពួកគេ»។

ដោយឡែក លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍បានថ្លែងថា ការអនុវត្តស្តង់ដារ និងគោលការណ៍បៃងត របស់សណ្ឋាគារគឺជាការស្មគ្រ័ចិត្ត។ លោកថាការណ៍នេះ មិនទាន់ជាកតាព្វកិច្ចនោះទេ។

ម្ខាស់សណ្ឋាគារខ្នាតធំជាច្រើនកំពុងជួបការលំបាកក្នុងការឈានទៅដល់ការវិវត្តន៏ខ្លួនអោយទៅជាបៃតងដោយការផ្លាស់ប្តូរនេះម្ចាស់សណ្ឋាគារត្រូវចំណាយថវិការតាមទំហំនៃបរិវេណសណ្ឋាគារទាំងមូលបូករួមនិងចំណីអាហារដែលមិនប៉ះពាល់បរិស្ថានក្នុងសណ្ឋាគារ។

លោកស្រី ក្លេស ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា មានប្រសាសន៍ថាមិនមានសណ្ឋាគារច្រើនទេនៅកម្ពុជាដែលបានអនុវត្តស្តង់ដារ និងគោលការណ៍បៃតង។ លោកស្រីបានបញ្ជាក់ថា ការប្រកាន់ខ្ជាប់នូវគោលការណ៍បៃតងពីម្ចាស់សណ្ឋាគារហាក់នៅមានកម្រិត ស្របពេលដែលម្ចាស់សណ្ឋាគារមួយចំនួន មិនទាន់យល់ច្បាស់ពី ស្តង់ដារ និងគោលកការណ៍បៃតងនៅឡើយ។

លោកស្រីបញ្ជាក់ថា ក្នុងចំណោមសមាជិក ជាង ១០០ របស់សមាគម មានសមាជិកតិចតួចប៉ុណ្ណោះដែលបានអនុវត្តគោលការណ៍បៃតង តែវាមិនឈានដល់ការអនុវត្តស្តង់ដានិងគោលការណ៍បៃតង ១០០ភាគរយនោះទេ ដោយសារតែវត្ថុធាតុដើម និងសម្ភារៈប្រើប្រាស់ក្នុងសណ្ឋាគារមួយចំនួនពិបាករក។

លោកស្រី ចិន្តាថ្លែងថា ការអនុវត្តស្តង់ដារ បៃតង គឺត្រូវរាប់ចាប់ពីការ ប្រើប្រាស់សម្ភារៈបរិក្ខារនិងឧបករណ៍នៅក្នុងសណ្ឋាគារ និងបរិស្ថានជុំវិញត្រូវតែបៃតង។ លោកស្រី ចិន្តាដែលម្ចាស់រីសត the Terres Rouges Lodges នៅក្រុង បានលុង ខេត្តរតនគិរីមានប្រសាសន៍ថា ការប្រកាន់ខ្ជាប់នូវស្តង់ដារសណ្ឋាគារបៃតងនឹងត្រូវចំណាយប្រាក់យ៉ាងច្រើន។

លោកស្រីថ្លែងបញ្ជាក់ថា៖«តាមខ្ញុំដឹងមានសណ្ឋាគារមួយចំនួននៅក្នុងសមាគមសណ្ឋាគាររបស់យើងនៅ បានប្រកាន់ខ្ជាប់នូវការអនុវត្តបៃតងប៉ុន្តែមិនមានច្រើនទេ” ។ លោកស្រីបន្ថែមថាវាត្រូវការថវិកានិងពេលវេលាបន្ថែមទៀតក៏ដូចជាការបណ្តុះបណ្តាលបុគ្គលិកដើម្បីអនុវត្តការអនុវត្តបៃតង។

លោកស្រីចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជាបានបញ្ជាក់ថា៖« សមាជិករបស់សមាគមសណ្ឋាគារកម្ពុជាដែលព្យាយាមកែប្រែខ្លួនទៅជាបៃតងនៅមានកម្រិតនៅឡើយ បើធៀបទៅនិងវីសតនិងសណ្ឋាគារដែលមានលក្ខណៈខ្នាតតូចក៏ព្រោះតែសណ្ឋាគារបែបខ្នាតធំម្ខាស់សណ្ឋាគារត្រូវការពេលវេលានិងថវិការខ្ពស់ដើម្បីផ្លាស់ប្តូរ( Transfer) នូវសម្ភារះបិរក្ខារនៅក្នុងសណ្ឋាគារទៅជាឧបករណ៏បែបបៃតងដើម្បីស្របទៅនិងស្តង់ដារបៃតង»។

លោកស្រីបន្ថែមទៀតថា៖«សមាគមសណ្ឋាគារកម្ពុជាក៏កំពុងធ្វើការបណ្តុះបណ្តាលដល់សមាជិករបស់សមាគមនូវការគិតគូខ្ពស់លើបរិស្ថានដើម្បីអោយម្ចាស់សណ្ឋាគារទាំងអស់ជួយថែនូវបរិស្ថានធម្មជាតិលើផ្នែកផ្តល់សេវាកម្មនិងការស្នាក់នៅ»។

បើតាមក្រសួងទេសចរណ៏បានឲ្យដឹងថា កម្ពុជាមានសណ្ឋាគារ ជាង ៨៤០រហូតមកទល់ពេលនេះ។ ដោយឡែក នៅក្នុងឆ្នាំ២០១៧ រាជធានីភ្នំពេញមានសណ្ឋាគារចំនួន ២១៩ ផ្ទះសំណាក់ ៦១៩ និងភោជនីយដ្ឋាន ១០៣៩។

ខេត្តសៀមរាបមានសណ្ឋាគារ ២២០ ផ្ទះសំណាក់២៩១ និងភោជនីយដ្ឋាន១៧១។ ខេត្តព្រះសីហនុ កំពត និងកែប មានសណ្ឋាគារចំនួន ៩១ ផ្ទះសំណាក់ ៥០៤ និងភោជនីយដ្ឋាន ២៥៩។ និង ខេត្តបាត់ដំបងមានសណ្ឋាគារចំនួន៨០និង ផ្ទះសំណាក់២២៤ និងភោជនីយដ្ឋានចំនួន៣២៩៕

Related Articles