We TV Cambodia

ជំនន់ទឹកភ្លៀង ប៉ះពាល់ខេត្តក្រុងចំនួន១៩ និងស្លាប់មនុស្ស១២នាក់

ជំនន់ទឹកភ្លៀង ប៉ះពាល់ខេត្តក្រុងចំនួន១៩ និងស្លាប់មនុស្ស១២នាក់

អត្ថបទដោយ៖ រដ្ឋ​ ស្រីពេជ្រ

ភ្នំពេញ៖ ជំនន់ទឹកភ្លៀង បានបង្កឱ្យមានការប៉ះពាល់ដល់ខេត្តក្រុងចំនួន១៩ និងបានឆក់យកអាយុជីវិតមនុស្សអស់១២នាក់។​ នេះបើតាមទិន្នន័យ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៤ តុលា ឆ្នាំ២០២០។

ជំនន់ទឹកភ្លៀង បានគ្រប់ដណ្ដប់ខេត្តក្រុងចំនួន១៩​ ដែលបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ខូចខាតផ្ទះសំបែង បាត់បង់សត្វពាហហនៈ​ដីស្រែចម្ការ ដំណាំស្រូវ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

បើយោងតាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ផលប៉ះពាល់ទូទាំង១៩ខេត្តក្រុងនេះ ស្មើនឹង៦៨ ស្រុក/ក្រុង/ខណ្ឌ ២៣៤ ឃុំសង្កាត់​។

ដោយឡែក ជំនន់ទឹកភ្លៀងនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិត៤ ម៉ឺនគ្រួសារ ខូចខាតផ្ទះប្រជាពលរដ្ឋអស់៣០ខ្នង រួមទាំងស្រែចម្ការាប់សិបហិកតាផងដែរ៕

 

 

Related Articles