We TV Cambodia

ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ដល់ស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង

ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ដល់ស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង

អត្ថបទដោយ៖រដ្ឋ ស្រីពេជ្រ

បាត់ដំបង៖ ជំនន់ទឹកភ្លៀង បាននឹងកំពុងវាយប្រហារស្រុកមួយចំនួន ក្នុងខេត្តបាត់បំបង ធ្វើឱ្យលិចលង់ផ្ទះសម្បែង ដីស្រែចម្ការ រាប់សិបហិកតា នៅថ្ងៃទី០៩ខែតុលាឆ្នាំ២០២០នេះ។

ផ្ទះសម្បែង ដីស្រែចម្ការ រាប់សិបហិកតារបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកមួយចំនួនដូចជា ស្រុកសំឡូត រុក្ខគិរី មោងឬស្សី ភ្នំព្រឹក និងស្រុកសំពៅលូន ត្រូវបានជំនន់ទឹកភ្លៀងលេបត្របាក់ និងរងការបំផ្លាញយ៉ាងដំណំ។

បើតាមប្រភពដដែល បានឱ្យដឹងទៀតថា នៅវេលាម៉ោង០២ទាបភ្លឺមានគ្រោះទឹកជំនន់យ៉ាងមហិមាបានលេបត្របាក់បំផ្លាញភោគផលដំណាំជាច្រើន និងបង្កខូតខាតផ្លូវថ្នល់ ដាច់ស្ពានច្រើនកន្លែង ដែលហេតុការណ៍ទាំងនោះស្ថិតនៅភូមិចម្លងរមាំងលើ(ទ្រុងខ្លាឬសាមពីរ) ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តបាត់ដំបង ក៏បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញដែលត្រូវបើកទ្វារទឹកបង្ហូចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក ៕

 

 

Related Articles