We TV Cambodia

ជំងឺ COVID-19 នៅអាមេរិកអាចនឹងអូសបន្លាយរហូតដល់ចុងឆ្នាំ២០២១ ទើបត្រូវបានបញ្ចប់ទាំងស្រុង

ជំងឺ COVID-19 នៅអាមេរិកអាចនឹងអូសបន្លាយរហូតដល់ចុងឆ្នាំ២០២១ ទើបត្រូវបានបញ្ចប់ទាំងស្រុង
ប្រធានាធិបតីអាមេរិក លោក donald trump (ប្រភព៖ Google)

ការរីករាលដាលនៃជំងឺ COVID-19 នៅអាមេរិកអាចនឹងត្រូវអុសបន្លាយរហូតដ់ចុងឆ្នាំ២០២១ ឯណោះទើបត្រូវបានបញ្ចប់ទាំងស្រុង នេះបើតាមការវិភាគរបស់អ្នកជំនាញផ្នែកវេជ្ជសាស្រ្តអាមេរិក និងបានចុះផ្សាយដោយសារព័ត៌មាន Qatar day ។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តជាច្រើននៅអាមេរិក បានជជែកវែកញែកយ៉ាងច្រើនពីបញ្ហានេះ និងបានលើកឡើងថា ដោយសារតែបច្ចុប្បន្នគេមិនទាន់រកឃើញសម្រាប់ទប់ស្កាត់នៅឡើយទេ ដូច្នេះជំងឺនេះអាចនឹងអូសបន្លាយរហូតដល់ដំណាច់ឆ្នាំ២០២១ ឯណោះ។

អ្នកស្លាប់ដោយសារ COVID-19 នៅអាមេរិក (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះ អាមេរិកមានអ្នកឆ្លង COVID-19 ចំនួន ៥៨៧,១៥៥នាក់ និងមានអ្នកស្លាប់រហូតដល់ ២៣,៦៤៤នាក់ ដែលជាចំនួនច្រើនជាងគេបំផុត បើធៀបជាមួយនឹងបណ្ដាប្រទេសផ្សេងទៀតក្នុងពិភពលោក។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles