We TV Cambodia

ជំងឺពងបែកមាត់បណ្ដាលមកពីអ្វី ហើយធ្វើយ៉ាងម៉េចឲ្យឆាប់ជា?

ជំងឺពងបែកមាត់បណ្ដាលមកពីអ្វី ហើយធ្វើយ៉ាងម៉េចឲ្យឆាប់ជា?
 រូបភាពតំណាង

ជំងឺ​ពង​បែក​មាត់ ឧស្សាហ៍​កើត​មាន​ជាង​គេ ពិសេស​កើត​លើ​កូន​ក្មេង និង​មនុស្ស​ពេញ​វ័យ។ អាច​កើត​លើ​អណ្តាត បបូរ​មាត់​ខាង​ក្នុង ក្រអូម​ទន់​ជា​ដើម ធ្វើ​ឲ្យ​ពិបាក​ញ៉ាំ​នំ​ចំណី ពិសេស​អាហារ​ដែល​មាន​រសជាតិ​ហឹរ ក្ដៅ ប្រៃ ឬជូរ ដាក់​ទៅ​ផ្សា​ពេញ​មាត់ ហើយវាបែង​ចែក​ជា ៣ ប្រភេទ គឺ​ជំងឺ​ពងបែក​ទំហំ​តូច ជំងឺ​ពង​បែក​ទំហំ​ធំ  និង​ជំងឺ​ពង​បែក​តូចៗ​ច្រើន​រាប់​រយ។ ជំងឺ​ពង​បែក​មាត់​ ​ភាគ​ច្រើន​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ខាងក្រោម​នេះ ៖

រូបភាពតំណាង

តំណពូជ
ប៉ះ​ទង្គិច​ញឹកញាប់
ការ​រលាក បង្ករោគ
ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ភាពស៊ាំ (HIV)
ភាព​មិន​ប្រក្រតី​នៃ​ក្រពះ ពោះវៀន
ខ្វះ​គ្រាប់​ឈាម និង​វីតាមីន
ប្រែ​ប្រួល​អ័រម៉ូន
ស្រ្តេស
ប្រើ​ថ្នាំ​មួយ​ចំនួន។

រូបភាពតំណាង

បើអ្នក​កើត​ជំងឺ​ពង​បែក​មាន​ទំហំ​តូចៗ មិន​បាច់​បារម្ភ​នោះ​ទេ ព្រោះ​វា​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈពេល ១០-១៤ ថ្ងៃ ដោយ​គ្រាន់​តែ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ ចៀស​វាង​ចំណី​អាហារ​ជូរហឹរ និង​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក្នុង​រយៈពេល​ខ្លី ៣-៤ ថ្ងៃ ជាពិសេសត្រូវផឹកទឹកឲ្យបានច្រើន។

ប្រែសម្រួលៈ គឹមសួ

Related Articles