We TV Cambodia

ជេកម៉ា(Jack Ma) នៅតែបន្ដគ្រងដំណែងជាកំពូលមហាសេដ្ឋីនៅអាស៊ី

ជេកម៉ា(Jack Ma) នៅតែបន្ដគ្រងដំណែងជាកំពូលមហាសេដ្ឋីនៅអាស៊ី

មហាសេដ្ឋីពីររូបក្នុងតំបន់អាស៊ី កំពុងប្រជែងគ្នា ជាមួយនឹងទ្រព្យសម្បត្ដិរាប់ពាន់លានដុល្លារ លើទីផ្សារភាគហ៊ុន ពិភពលោក ខណៈដែលដំណែងកៅអីកំពូល បានធ្លាក់ទៅលើ ថៅកែ ក្រុមហ៊ុន អាលីបាបា និងលេខបន្ទាប់ បានធ្លាក់ទៅលើ ថៅកែក្រុមហ៊ុនប្រេងឆៅ Reliance Industries ប្រទេសឥណ្ឌា។

លោក ជេក ម៉ា(Jack Ma) ដែលត្រូវបានគេស្គាល់ថាជាថៅកែចិន ក្រុមហ៊ុន ទំនិញឥវ៉ាន់លក់រាយអនឡាញ Alibaba បានគ្រងដំណែងជាកំពូលមហាសេដ្ឋីលំដាប់លេខ១នៅអាស៊ី ជាមួយទ្រព្យសម្បត្ដិបច្ចុប្បន្ន សរុបដល់ទៅជាង ៤៤.៥ពាន់លានដុល្លារ។  ខណៈដែលទិន្នន័យនេះមានចំនួនលើសពីទ្រព្យសម្បត្ដិរបស់លោក Mukesk Ambani ជាថៅកែក្រុមហ៊ុនប្រេងឆៅ Reliance Industries នៅឥណ្ឌាដល់ទៅ ២.៦ពាន់លានដុល្លារ។

កាលពីពេលថ្មីនេះៗ ថៅកែ Alibaba បានខាតបង់លើទីផ្សារភាគហ៊ុននៅអាមេរិក ៣.៤% ដែលប៉ះពាល់ដល់ទ្រព្យសម្បត្ដិចំនួន ១.០៦ពាន់លានដុល្លារ ចំណែកថៅកែរប្រេងឆៅឥណ្ឌា បានខាតបង់ទឹកប្រាក់ក្នុងទីផ្សារភាគហ៊ុនដល់ទៅ ៥.៨ ពាន់លានដុល្លារ​។

ពេលបច្ចុប្បន្ន ទីផ្សារភាគហ៊ុនជាសកល កំពុងតែរងវិបត្ដធ្លាក់ចុះ ខណៈតម្លៃប្រេងឆៅ ក៏ធ្លាក់ចុះខ្លាំងណាស់ដែរ ហើយចំណែក បណ្ដាអ្នកវិនិយោគទុន ក៏បានរងការព្រួយបារម្ភអំពីបញ្ហា ការរាតត្បាតមេរោគ កូវីដ១៩។ ហានិភ័យមួយនេះ បានចោទជាសំណួរយ៉ាងលំបាក ទៅលើសមត្ថភាពក្រុមហ៊ុន Reliance Industries ថាតើនឹងមានលទ្ធភាពអាចទប់ទល់ នឹងការខាតបង់នេះបានដែរឬទេ​ មុនឆ្នាំ២០២១ បើដូចនូវអ្វីដែល​លោក Mukesk Ambani ធ្លាប់បានសន្យា។

ផ្ទុយទៅវិញនៃការវិវត្ដ មេរោគ កូវីដ១៩ ដែលបច្ចុប្បន្នកំពុងតែធ្វើឲ្យពិភពលោក ភ័យខ្លាចរអានោះគឺ បានក្លាយទៅជា​ឱកាស ទីផ្សារត្រូវប៉ាន់ ទំនិញអនឡាញវិញ ខណៈដែលក្រុមហ៊ុន អាលីបាបា កំពុងតែក្ដោបក្ដាប់នូវ ទីផ្សារ តម្រូវការបានយ៉ាងពេញទំហឹង។

អត្ថបទដោយ៖ Stince

ប្រភព៖​ក្រៅស្រុក

Related Articles