We TV Cambodia

ជឿអត់? ថាភាពជោគជ័យគឺអាស្រ័យលើទង្វើនិងឆន្ទៈអ្នក

ជឿអត់? ថាភាពជោគជ័យគឺអាស្រ័យលើទង្វើនិងឆន្ទៈអ្នក

ដោយ៖ស្រីពេជ្រ

មនុស្សគ្រប់គ្នាប្រាថ្នាចង់ទទួលជោគជ័យក្នុងជីវិត តែមានមនុស្សតិចតួចណាស់ដែលប្រមូលភាពក្លាហាននិងឆន្ទៈដើម្បីទៅដល់គោលដៅ។ ប្រសិនបើយើងក្រឡេកមើលលំនាំជីវិតរបស់មនុស្សជោគជ័យជាច្រើន យើងឃើញថាពួកគេទាំងអស់សុទ្ធតែមានគុណសម្បត្ដិនេះដូចគ្នា។ ពួកគេស្រឡាញ់ការងាររបស់ពួកគេហើយបន្តធ្វើវាម្តងហើយម្តងទៀតដោយមិនបារម្ភអំពីលទ្ធផលឡើយ។

ជាក់ស្ដែង លោក ណិលសុនមេឡា ត្រូវបានគេគោរពនៅទូទាំងពិភពលោកថាជាមេដឹកនាំនៅសម័យបច្ចុប្បន្ន។ ដូចគ្នាដែរ លោក ប៊ីលហ្គេត, ជែកម៉ា, ជេហ្វបេហ្សស, ម៉ាកហ្សាកឃឺរប៊ឺកនិងស្ទីវចបបានខិតខំធ្វើការងារ កសាងសមត្ថភាព បណ្ដុះឆន្ទៈរបស់ពួកគេពីព្រោះពួកគេជឿថាកត្តាទាំងនេះនឹងនាំគេទៅរកអ្វីដែលត្រូវ។

ក្នុងនោះដែរ លោកប៊ីលហ្គេតបាននិយាយទៀត ថាលោកមិនបានឈប់សម្រាកនៅថ្ងៃវិស្សមកាលដំបូងរបស់ក្រុមហ៊ុន Microsoft ទេ ពីព្រោះលោកចង់ខិតខំកសាងអនាគតរបស់ខ្លួននិងក្រុមហ៊ុនធ្វើឱ្យមានភាពខុសប្លែកនៅក្នុងពិភពលោកនេះ។

បើមែនទែនទៅ អ្នកគួរណាស់តែស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក ដុសខាត់សមត្ថភាព កុំនិយាយច្រើនជាងធ្វើ ហើយត្រូវតែរក្សាឆន្ទៈនិងគោលជំហផ្ទាល់ខ្លួនដើម្បីឆ្ពោះទៅរកភាពជោគជ័យពិតប្រាកដ៕​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *