We TV Cambodia

ជឿទេថា? គ្រាន់តែស្ដាប់ចម្រៀងសោះអាចជួយសម្រួលផ្លូវចិត្តយើងបាន 

ជឿទេថា? គ្រាន់តែស្ដាប់ចម្រៀងសោះអាចជួយសម្រួលផ្លូវចិត្តយើងបាន 

តន្ត្រី ​ត្រូវ​បានពួកគេ​ចាត់​ទុក​ជាមិត្តកំដរ​ដ៏ល្អ ​​ នៅ​គ្រប់​កាលៈទេសៈ​ ទាំង​ពេល​សប្បាយ និង​​ពេលកើត​ទុក្ខ​។ មនុស្ស​គ្រប់​រូប ​ត្រូវ​បាន​លើកទឹកចិត្ត ​ឲ្យ​ស្តាប់​តន្ត្រី​ដែល​ក្នុង​នោះ ​មាន​ហេតុ​ផល​ជា​ច្រើន បាន​ចង្អុលបង្ហាញ ​អំពីមុខងារ​ទាំង​៨ ​យ៉ាង ​ដែល​តន្ត្រី​បាន​ដើរ​តួនាទី ​យ៉ាងសំខាន់​នៅក្នុង​ជីវិត​របស់​យើង​។

, កាត់​បន្ថយ​ស្ត្រេស៖ មនុស្ស​ភាគច្រើន ​ប្រើ​ប្រាស់​តន្ត្រី នៅពេល​ដែល​ពួកគេ ​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក ដើម្បី​ជួយ​បង្វែអារម្មណ៍​ពី​ ស្ថានភាព​ស្ត្រេសនោះ​។

,កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ៖ តន្ត្រី​ជួយ​ឲ្យ​អ្នក ​អាច​គ្រប់​គ្រង​ នៅកា​រថប់​អារម្មណ៍  និង​ការ​ព្រួយ​បារម្ភ​បាន​ច្រើន​ ព្រោះក្នុងអំឡុងពេលដែលយើងបានស្តាប់វា ជួយឲ្យយើងមានអារម្មណ៍ថាភ្លេច រាល់បញ្ហាក៏ដូចជារឿងក្នុងចិត្តមួយចំនួនផងដែរ។

, កាត់​បន្ថយ​ភាព​ខឹង៖ ចម្រៀង​ ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ រំសាយ​ភាព​ខឹង​។ មនុស្ស​ភាគ​ច្រើន​ស្តាប់​តន្ត្រី​ នៅពេល​ដែល​ខឹង ព្រោះ​ពួកគេ​ជឿជាក់​ថា​តន្ត្រី​អាច​ជួយ​គ្រប់​គ្រង ​នៅ​កំហឹង​របស់​ពួកគេបាន​។

, កាត់​បន្ថយ​ភាព​ឯកា៖ នៅពេល​ដែល​អ្នក​មាន​អារម្មណ៍ឯកា​ តន្រ្ដី​ ​អាច​ជួយ​លួងលោម ​និងជាមិត្ត​កំដរអ្នក ​ឲ្យភ្លេច​នៅភាព​ឯកកានោះ​ បាន​យ៉ាង​ឆាប់​រហ័ស។ ព្រោះតែ​ចង្វាក់​រីករាយ ញាក់​នៃ​តន្រ្តី​ទាំងនោះ ឆក់​យក​នៅ​អារម្មណ៍​ឯកកា​ដែល​អ្នកកំពុង​មាន​ទៅឆ្ងាយ នាំ​ជំនួស​មក​វិញ នៅ​ភាពសប្បាយ ដែល​មាន​បង្កប់​នៅក្នុង​តន្ត្រីចូល​មក​វិញ​។

៥,ការចងចាំ៖ អារម្មណ៍​ដែល​អ្នក​និពន្ធបញ្ចូល​ទៅ​ក្នុងតន្ត្រី ​អាច​ធ្វើ​ឲ្យ​យើង​ មាន​នៅ​ការ​ចងចាំ​បទពិសោធន៍ កាលពីអតីតកាល នឹក​ឃើញនៅ​អនុស្សាវរីយ៍ ​កាលពីកុមារភាព អារម្មណ៍ ​រីករាយ​ សោកស្តាយ​ជាដើម​។ ដូច្នេះ​នៅរាល់​ពេល ​ដែលអ្នកបាន​ស្តាប់​នៅ​តន្ត្រី​នោះ ​អ្នកនឹង​ចាប់​ផ្តើម​លេច​មាន​នៅ​អារម្មណ៍ ​ចងចាំនោះ​ឡើង​វិញ​​។

៦, បទពិសោធន៍នៃ​អារម្មណ៍ ទោះបី​ជា​អ្នកកំពុង​តែ​ពិបាក​ចិត្ត​ក៏​ដោយ។ ពេល​ខ្លះគ្រាន់​តែ ​ស្តាប់​បទ​កម្សត់​ក៏​អាច​ធ្វើ​ឲ្យ​អ្នកយំ​ភ្លាម​ៗបាន​។ ដូច្នេះ​ ​គួរ​ចៀស​វាង​ស្តាប់​​តន្ត្រី​បែប​កម្សត់ អន្លង់​អន្លូច​ច្រើន​ពេក​ នៅពេលអ្នកពិបាកចិត្ត ព្រោះ​វា​នឹង​ធ្វើ​ឲ្យអ្នក​មាន​អារម្មណ៍​ កាន់តែយ៉ាប់​ខ្លាំងជាមុន។

៧, ផ្តោតអារម្មណ៍៖​ តន្ត្រី​អាច​ធ្វើឲ្យ​អារម្មណ៍​អ្នកស្ងប់​នឹង​ធ្វើ​ឲ្យ​អ្នកភ្លេច​នៅ​បញ្ហា​ខាងក្រៅ​ផ្សេងៗ ឬ​សម្លេង​ដែលកំពុងតែ​រំខានដល់​អារម្មណ៍​របស់​អ្នក​ជាដើម​។

៨,ឧបករណ៍​ជំនួយ​ដល់​ការ​ដេ​ក ៖​មនុស្សភាគ​ច្រើន ​ប្រើ​ការ​ស្តាប់​តន្រ្តី​ជា​ជំនួយ​ជួយ​ឲ្យពួក​គេ ​ឆាប់​គេង​លក់ ​នៅពេល​ដែល​ពួកគេមិនអាច​គេងលក់។ ព្រោះការស្តាប់​តន្ត្រី​ជា​ការ​សន្តំ​ នៅអារម្មណ៍​របស់​យើង ​ឲ្យ​អន្លង់​អន្លូច​ ចង់​សម្រាកទៅ​តាម​ចង្វាក់​នៃ​តន្ត្រី​ដែលយើង កំពុង​តែ​ស្តាប់​នោះ។

ប្រែសម្រួលដោយ៖ ពិសី

 

 

Related Articles