We TV Cambodia

ជឿទេថា​ ពពាយជ្រុងអាចព្យាបាលជម្ងឺក្រពះបាន?

ជឿទេថា​ ពពាយជ្រុងអាចព្យាបាលជម្ងឺក្រពះបាន?

ពពាយជ្រុង គឺជាប្រភេទរុក្ខជាតិវល៌្ល មានមើមធំ មានជាតិទឹកច្រើន ផ្លែពណ៌បៃតងខ្ចី មាន៤ជ្រុង តាមទ្រនុងមានធ្មេញរណា ។ គេអាចយកទៅធ្វើអាហារជាច្រើនមុខ ដូចជាញាំ ភ្លា និងធ្វើអន្លក់ជាដើម។ ក្រៅពីមានរសជាតិឆ្ងាញ់ ពពាយជ្រុងក៏សម្បូរទៅដោយពពួកវីតាមីន ប្រូតេអ៊ីន និងសារធាតុរ៉ែច្រើនប្រភេទ ដែលផ្តល់អត្ថប្រយោជន៍ដល់រាងកាយយើងផងដែរ។ ហើយពពាយជ្រុងក៏អាចព្យាបាលជម្ងឺក្រពះបានយ៉ាងមានប្រសិទ្ធភាពផងដែរ?​

+វិធីធ្វើ៖
យកផ្លែពពាយចាស់ៗល្មម១០ផ្លែ (យកទាំងគ្រាប់ ឬយកតែគ្រាប់ពពាយក៏បាន) ហាន់ជាចំណិតតូចល្មមក៏បាន លីងជាមួយអំបិល១ក្តាប់ឲ្យឡើងក្រហម(តែមិនត្រូវឲ្យខ្លោចទេ)។ បន្ទាប់មកយកពពាយដែលបានលីងនោះទៅ កិនឲ្យម៉ដ្ឋ។

+វិធីប្រើ៖ អ្នកត្រូវបរិភោគមួយស្លាបព្រាកាហ្វេ នៃម្សៅដែលអ្នកបានកិន ហើយទំពារយឺតៗមុននឹងលេប អ្នកក៏អាចផឹកវាជាមួយទឹកនៅពេលព្រឹក និងល្ងាច មុនពេលបរិភោគអាហារ២០នាទីហើយបន្តធ្វើបែបនេះឲ្យបានរយៈពេល ១៥ ថ្ងៃ អ្នកនឹងទទួលបានលទលទ្ធផលយ៉ាងឆាប់រហ័ស។

ប្រែសម្រួលដោយ៖ ពិសី

Related Articles