We TV Cambodia

ជិត១ពាន់គ្រឿងត្រូវឆ្មក់បាន

ជិត១ពាន់គ្រឿងត្រូវឆ្មក់បាន

ទូរស័ព្ទមានចំនួនដល់ទៅ ៩៩៧គ្រឿង​ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ ឆ្មក់បានក្នុងបេសកម្មចុះត្រួតពិនិត្យ លើដងផ្លូវជាតិលេខ៤ ជាមួយនឹងរថយន្តមួយគ្រឿង នៅចំណុចក្នុងភូមិសាស្ត្រស្រុកព្រៃនប់ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។

រូបភាពទូរស័ព្ទជាច្រើនស្ទើតែរាប់ពាន់គ្រឿង ស្ដែងចេញពី ការបកស្រាយដោយ សមត្ថកិច្ចដោយបញ្ជាក់ ថា ទូរស័ព្ទដៃចំនួន៣កេស ស្មើនឹង ៩៩៧គ្រឿង ពីរថយន្តម៉ាកហៃឡេនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AG ១៦១៥ ដែលពាក់នឹងសង្ស័យថាគ្មានឯកសារពន្ធនោះទេ។ សេចក្ដីសម្រេចបន្ទាប់ ករណីនេះសមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីប្រគល់ជូន មន្ត្រីគយចាត់ចែងបន្តតាមនិតិវិធី ។

ដោយ៖ Stince

Related Articles