We TV Cambodia

ជាមួយវិធីទាំងនេះ ជួយឲ្យអ្នកអាចសន្សំលុយបានច្រើនជាងមុន

ជាមួយវិធីទាំងនេះ  ជួយឲ្យអ្នកអាចសន្សំលុយបានច្រើនជាងមុន

មិនថាអ្នកមានលុយតិចឬច្រើនប៉ុណ្ណានោះទេ ការចេះចាយលុយឲ្យបានត្រឹមត្រូវគឺជាទង្វើដ៏ល្អ បើមិនដូច្នោះទេ មានប៉ុន្មានក៏មិនចេះសល់ដែរ។ អនុវត្តគន្លឹះខាងក្រោមសម្រាប់ការសន្សំលុយ៖

រូបភាពតំណាង

១. បង្កើតគម្រោងថវិកា៖ អ្នកត្រូវកត់ទុកនូវចំណូលនឹងចំណាយរបស់អ្នកឲ្យបានច្បាស់លាស់ ដូច្នេះអ្នកអាចដឹងតើស្ថានភាពការចាយលុយរបស់អ្នកយ៉ាងដូចម្ដេច។ ក្រោយពីអ្នកដឹងហើយ អ្នកត្រូវបង្កើតគម្រោងថវិកាសម្រាប់ខែក្រោយ តើអ្នកអាចកាត់បន្ថយបានអ្វីខ្លះ។

២. មានគម្រោងច្បាស់លាស់មុនពេលទិញទំនិញ៖ កត់ទុកនូវអ្វីដែលអ្នកចង់ទិញនៅពេលដែលអ្នកនៅផ្ទះ។ អ្នកត្រូវទិញតាមគម្រោងដែលអ្នកបានត្រៀមទុក។ ម៉្យាងវិញទៀត ពេលអ្នកទៅផ្សារ អ្នកដើរទៅទិញអ្វីដែលអ្នកត្រូវការ កុំដើរលេងមើលទំនិញដទៃ។

រូបភាពតំណាង

៣. រង់ចាំពេលគេបញ្ចុះតម្លៃ៖ ប្រសិនជាអ្នកដឹងថាអ្នកត្រូវការវត្ថុអ្វីមួយ កុំទិញវានៅថ្ងៃនេះ។ អ្នកគួររង់ចាំដល់គេបញ្ចុះតម្លៃឬតម្លៃនៃទំនិញចុះថោក។ ទិញអ្វីដែលអ្នកត្រូវការតែប៉ុណ្ណោះ។

៤. កុំសូវប្រាស្រ័យទាក់ទងជាមួយមនុស្សដែលចូលចិត្តខ្ចីលុយពេក៖ ពេលខ្លះដោយសារតែការអាណិតពេលឃើញ អ្នកដទៃដាច់លុយ អ្នកក៏ឲ្យលុយខ្ចី ប៉ុន្តែភ្លេចគិតថា ប្រាក់របស់ខ្លួនក៏មានដែនកំណត់ដែរ។ ដូច្នេះហើយបើឲ្យអ្នកដទៃខ្ចីលុយ ដោយមិនបានពិនិត្យអំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន សូមកុំប្រាស្រ័យទាក់ទងជាមួយមនុស្ស ពូកែខ្ចីលុយខ្លាំងពេក ព្រោះពេលខ្ចីលុយពីអ្នកគឺស្រួលទេ តែពេលដែលអ្នកត្រូវការវិញ គឺមិនងាយឡើយ៕

រូបភាពតំណាង

ប្រែសម្រួល៖ គឹមសួ

Related Articles