We TV Cambodia

ជប៉ុន នឹងបើកដំណើរការជើងហោះហើរជាមួយកម្ពុជាឡើងវិញនៅថ្ងៃទី៨ ខែកញ្ញាខាងមុខ

ជប៉ុន នឹងបើកដំណើរការជើងហោះហើរជាមួយកម្ពុជាឡើងវិញនៅថ្ងៃទី៨ ខែកញ្ញាខាងមុខ
japan airlines (ប្រភព៖ south china morning post)

យោងតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន កាលពីប៉ុន្មានថ្ងៃមុននេះបានឲ្យដឹងថា ប្រទេសជប៉ុននឹងបើកដំណើរការជើងហោះហើរផ្នែកខ្លះឡើងវិញជាមួយកម្ពុជា និងបណ្ដាគោលដៅមួយចំនួនទៀតដូចជា កោះតៃវ៉ាន់, ប្រទេសម៉ាឡេស៊ី, ឡាវ និងមីយ៉ាន់ម៉ា ដែលជាប្រទេសគ្រប់គ្រងការឆ្លងវីរុសរាតត្បាតបានល្អ។

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន (ប្រភព៖ asean.org)

លោកបានបន្តទៀតថា “យើងចង់ធ្វើឱ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញ     ខណៈដែលប្រទេសជប៉ុនកំពុងបន្តអនុវត្តវិធានការការពារការរីករាលដាល​បន្ថែមទៀត ដោយបើកការហោះហើរផ្នែកខ្លះតាមបណ្តាប្រទេស និងតំបន់មួយចំនួនសិន”។

សូមបញ្ជាក់ផងដែរថា កាលពីចុងខែកក្កដាកន្លងទៅនេះ ប្រទេសជប៉ុនក៏បានអនុញ្ញាតឱ្យមានបើកដំណើរការជើងហោះដូចគ្នានេះ ទៅកាន់​ប្រទេសថៃ និងវៀតណាមផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles