We TV Cambodia

ជប៉ុន៖ ទឹកប្រាក់ជាង ៤.៥០០ លានយ៉េន ជាហិរញ្ញប្បទានឥតសំណងចំពោះកម្ពុជា សម្រាប់អនុវត្តគម្រោង៣

ជប៉ុន៖ ទឹកប្រាក់ជាង ៤.៥០០ លានយ៉េន ជាហិរញ្ញប្បទានឥតសំណងចំពោះកម្ពុជា សម្រាប់អនុវត្តគម្រោង៣

ដោយ៖ ពេជ្រ

ភ្នំពេញ៖ ជប៉ុនផ្ដល់ទឹកប្រាក់ជាង ៤.៥០០ លានយ៉េន ដែលជាហិរញ្ញប្បទានឥតសំណងចំពោះកម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន៣នៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា នៅថ្ងៃស្អែកនេះ  ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា  និងឯកឧត្ដម  មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជានឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ  ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែល មានទឹកប្រាក់សរុបចំនួន ៤.៥០០ លានយ៉េន (ប្រមាណ ៤១,៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួន៣។

គម្រោងទាំង៣ នេះរួមមាន១) អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ចំនួន ៣៤៨ លានយ៉េន (ប្រមាណ ៣លាន២សែន ដុល្លារអាមេរិក) ២) ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ២.១៥៣ លានយ៉េន (ប្រមាណ ១៩លាន៨សែនដុល្លារអាមេរិក) និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រសម្រាប់ការការពារ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២.០០០ លានយ៉េន (ប្រមាណ ១៨លាន៤សែនដុល្លារអាមេរិក)៕

 

 

Related Articles