ប្រទេសជប៉ុនបានសិក្សាគម្រោងមេដើម្បីអភិវឌ្ឍន៍វិស័យផលិតអគ្គីសនីនៅកម្ពុជា ក្នុងគោលបំណងដើម្បីជួយដល់ការផ្គត់ផ្គង់ថាមពលអគ្គីសនីបន្ថែមទៀត។
បើយោងតាមកិច្ចប្រជុំរវាងអាជ្ញាធរអគ្គិសនីកម្ពុជា និងលោក SHIGERU ASHITANI តំណាងក្រុមហ៊ុន CHUGOKU Electric Power Co., Ltd កាលពីពេលថ្មីៗនេះ បានពិភាក្សាពីសម្មតិផលដែលបានបញ្ចប់និង គ្រោងធ្វើគម្រោងបន្ថែមទៀតនៅពេលអនាគត។ ជាពិសេស រដ្ឋាភិបាលបានអនុម័តឱ្យក្រុមហ៊ុនChugoku Electric Power Co., lnc មកពីប្រទេសជប៉ុន ជាអ្នកសិក្សាគម្រោងមេនៃការអភិវឌ្ឍន៍អគ្គីសនីនៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា ការសិក្សា និងការសាងសង់ រាជរដ្ឋាភិបាល មិនទាន់បានបញ្ជាក់នូវថវិកាប្រុងត្រូវចំណាយរួចរាល់នៅឡើយទេ។
ក្នុងនោះ ក្រសួងរ៉ែ និងថាមពល បានអោយដឹងថា គម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យចំនួន៤ គម្រោងបន្ថែមទៀតដែលជាគម្រោងត្រូវធ្វើការអភិវឌ្ឍ និងដាក់ឲ្យដំណើរការឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន សម្រាប់ជួយដល់ស្ថានភាពផ្គត់ផ្គង់អគ្គិសនី នៅក្នុងឆ្នាំ២០២០ និង ២០២១ ។
ក្រសួង រ៉ែ និងថាមពល បានបង្ហាញថា ដំណើរការនៃការអភិវឌ្ឍគម្រោងទាំង៤នោះ តាមការសិក្សារបស់ក្រុមហ៊ុន ជប៉ុន និងក្រុមហ៊ុនអូស្ត្រាលីមានប្រសិទ្ធភាព ត្រូវបានគ្រោងដាក់ពង្រាយទៅតាមទីតាំងនៃបន្ទុកប្រើប្រាស់អគ្គិសនី គឺគម្រោងទី១ នៅខេត្តពោធិ៍សាត់៣០មេហ្កាវ៉ាត់ គម្រោងទី២ នៅខេត្តបាត់ដំបង៦០មេហ្កាវ៉ាត់ គម្រោងទី៣ នៅខេត្តបន្ទាយមានជ័យ៣០មេហ្កាវ៉ាត់ និងគម្រោងទី៤ នៅបាវិត ខេត្តស្វាយរៀង២០មេហ្កាវ៉ាត់ ។
សូមជម្រាបថា ការសាង់សង់ វារី និងស្ថានីយផលិតថាមពលអគ្គីសនី ជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជាបានធ្វើអោយការផ្គត់ផ្គង់ ថាមពលអគ្គីសនី កាន់តែមានល្អប្រសើរកាន់តែច្រើន និងកាត់បន្ថយការទិញថាមពលអគ្គីសនីពីបណ្តាប្រទេសជិតខាង៕