We TV Cambodia

ជប៉ុនសន្យានឹងផ្ដល់ជំនួយដល់កម្ពុជា លើវិស័យ ២ គឺវិស័យ​សុខាភិបាល និង វិស័យអប់រំ

ជប៉ុនសន្យានឹងផ្ដល់ជំនួយដល់កម្ពុជា លើវិស័យ ២ គឺវិស័យ​សុខាភិបាល និង វិស័យអប់រំ

រដ្ឋាភិបាលជប៉ុនសន្យានឹងផ្ដល់ជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រហែលជា ១៨​លាដុល្លារអាមេរិក ដើម្បីទ្រទ្រង់វិស័យសុខាភិបាល និង វិស័យអប់រំ។ នេះបើយោងតាមការលើកឡើងរបស់លោក Masahiro Mikami ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅកម្ពុជា ក្នុងជំនួបប្រជុំពិភាក្សាការងារ ជាមួយ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោក Masahiro Mikami បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ជាជំនួយបច្ចេកទេស និង ផ្តល់ប្រាក់កម្ចីសម្បទានដើម្បីគាំទ្រដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស ក៏ដូចជាជួយដោះស្រាយពី កង្វល់ផ្សេងៗរបស់ប្រទេស។

ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និង ម្ចាស់ជំនួយដែលបានជួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ជាពិសេសដែលបានផ្ដល់ជាជំនួយបច្ចេកទេស ហិញ្ញប្បទានឥតសំណង និង ឥណទានសម្បទានរួមចំណែគដល់ការអភិវឌ្ឈសេដ្ឋកិច្ច និងសង្គមកិច្ច រហូតមក ខណៈដែលកម្ពុជា ក៏ដូចជាប្រទេសដទៃទៀត កំពុងតែរងគ្រោះដោយ មេរោគ កូវីដ១៩។

ខាងក្រោមគឺជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា៖

ដោយ៖ Stince

 

Related Articles