We TV Cambodia

ជប៉ុនផ្តល់ថវិកា $3.2 លានដុល្លារ សំរាប់ផ្គត់ផ្គង់ម្ហូបអាហារូបត្ថម្ភដល់កុមារនៅតាមសាលារៀន

ជប៉ុនផ្តល់ថវិកា $3.2 លានដុល្លារ សំរាប់ផ្គត់ផ្គង់ម្ហូបអាហារូបត្ថម្ភដល់កុមារនៅតាមសាលារៀន
រូបថតៈ Facebook ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

ដោយៈ ទិន សុខាវុធ

ស្ថានទូត​ជប៉ុនប្រចាំ​នៅ​កម្ពុជា បាន​សំរេច​ផ្តល់​​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួនប្រមាណ $3.2 លាន​ដុល្លារ អោយ​ដល់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ហៅ​កាត់​ថា WEP ក្នុង​គោល​បំណង​ចូល​រួម​ចំណែក​ផ្តល់​អាហារូបត្ថម្ភ ក្រោម​រូបភាព​ជា​អាហារ​ពេលព្រឹក ដល់​កុមារក្រីក្រ​នៅ​តាម​សាលារៀន​នានា​ នៅ​​ក្នុង​ប្រទេស​កម្ពុជា​។

យោង​តាម​​ទំព័រ Facebook របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី ១៧ ខែ តុលា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជ​ទូតវិសាមញ្ញនិងពេញសមត្ថភាព នៃ​ប្រទេស​ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​លោក​ស្រី Francesca ERDELMANN នាយិកាកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំប្រទេសកម្ពុជា ក្នុង​គោល​បំណង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង គិតជា​ទឹក​ប្រមាណ​ជា $3.2 លាន​ដុល្លារ​នេះ ដើម្បីរួម​ចំណែកក្នុង​ការផ្តល់​អាហារូបត្ថម្ភ​ អោយ​ដល់​កុមារ​ក្រីក្រ នៅ​តាម​សាលារៀន​នានានៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​រូបភាព​ជា​អាហារ​ពេលព្រឹក​​។

នៅក្នុង​ពិធី​ចុះហត្ថលេខ​ លោក​ឯកអគ្គរាជ​ទូត​​បានលើកឡើងថា​ គំរោង​នេះ​នឹង​មិន​ត្រឹម​តែ​ចូលរួម​ចំណែក​លើក​កំពស់​សុខភាព​រប់ស​កុមារ​កម្ពុជា​តែប៉ុណ្ណោះ​ទេ វា​នឹង​ធ្វើ​អោយ​កមារកម្ពុជា​ក្រីក្រ​ទាំងឡាយ អាចច​មានសមត្ថភាព​ទទួល​បាន​ការអប់រំ ដូច​ជា​កុមារដទៃ​ទៀត​​ដែរ​។

លើស​ពី​នេះ​ទៀត គំរោង​នេះ​នឹង​ចូល​រួម​ផង​ដែរ​ក្នុង​ការរឹត​ចំណងមិត្តភាព​ រវាង​ប្រទេស​ជប៉ុន​និង​ប្រទេស​កម្ពុជា អោយ​បានកាន់តែ​រឹង​មាំ​ថែម​ទៀត​។

«[…] Japan’s assistance will contribute to improving not only children’s health but also their access to school education. I sincerely hope that our assistance will be effectively used to secure a better future for children,» នេះ​ជាការលើកឡើង​របស់​ឯកអគ្គរាជ​ទូត​ជប៉ុន នៅ​ក្នុង​សន្ទរកថា​របស់​លោក​។

លោក​ទូត​ជប៉ុន​ក៏​បានលើក​ឡើងផងដែរ​ថា ថវិកា​ប្រមាណ​ $3.2 លាន​ដុល្លារ​នេះ នឹង​ត្រូវ​ WEP យក​ទៅ​ប្រើប្រាស់​សំរាប់ទិញ​ត្រីខ​កំប៉ុងប្រមាណ​ជា​ ៤១៥ កំប៉ុង សំរាប់​ចែកជូន​ដល់កុមារ​ក្រីក្រនៅ​តាម​សាលារៀននានា​។

ទន្ទឹម​នឹង​នេះ លោក​ទូត​ជប៉ុន​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា កន្លង​មកនេះ សេដ្ឋកិច្ចកម្ពុជា​មានការរីកចំរើនយ៉ាង​ខ្លាំង​​ដ៏​គួរ​អោយ​កត់សំគាល់ ដែលជា​កត្តា​ធ្វើ​អោយ​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ចុះ​ថយ​យ៉ាង​លឿន​ជាទីបំផុត​។ ក៏ប៉ុន្តែ​​ទោះ​ជា​យ៉ាង​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​កម្ពុជា​រស់​នៅ​តាម​តំបន់​ជនបទ​មួយ​ចំនួន នៅ​តែ​ជួប​នឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​​៕

Related Articles