ដោយ៖ពេជ្រ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០២០ ស្អែកនេះ សម្ដេច ហ៊ុន សែន នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់ប្រមាណ ៣១០ លានដុល្លារអាមេរិក។
ទឹកប្រាក់ដែលជាជំនួយឥតសំណង និង ឥណទានសម្បទាននេះ នឹងចែកចេញជាពីរគម្រោងធំៗគឺ៖
គម្រោង ក ហិរញ្ញប្បទានឥតសំណង៖
១). គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ
២). គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្រ្គោះជនពិការដោយសារមីន
៣).គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម
គម្រោង ខ ឥណទានសម្បទាន៖
១).គម្រោងធ្វើជួសជុលផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសេរីសោភ័ណ្ឌ-ប៉ោយប៉ែត)
២).គម្រោងជួសជុលផ្លូវជាតិលេខ៥ដំណាក់កាលទី៣ (ព្រែកក្ដាម-ធ្លាម្អម)។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុន នឹងជួយលើកកម្ពស់ការអភិវឌ្ឍសេចកិច្ច និងសង្គមក្នុងប្រទេសកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕