We TV Cambodia

ជប៉ុនផ្ដល់ជំនួយជាង ៦លានដុល្លារបន្ថែមទៀតដល់កម្ពុជា

ជប៉ុនផ្ដល់ជំនួយជាង ៦លានដុល្លារបន្ថែមទៀតដល់កម្ពុជា
ទង់ជាតិកម្ពុជា ជប៉ុន (ប្រភព៖ Google)

រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ប្រមាណជាង ៦លានដុល្លារបន្ថែមទៀតដល់កម្ពុជា ក្នុងការដោះស្រាយបញ្ហ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។

ជំនួយនេះដែរ ជប៉ុនបានផ្ដល់ជូនកម្ពុជា ជាគ្រឿងបរិក្ខាវិជ្ជសាស្ត្រ និងជំនួយបច្ចេកទេស តាមរយៈការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) ។

ការប្រកាសរបស់ក្រសួងការបរទេស (ប្រភព៖ ក្រសួងការបរទេស)

សូមរំលឹកបន្តិចថា កាលពីថ្ងៃទី១១ កន្លងទៅនេះសហភាពអឺរ៉ុបទើបតែបានគៀងគរថវិកាប្រមាណជា ៥០០លានដុល្លារសម្រាប់ផ្ដល់ជាជំនួយឥតសំណង និងជាប្រាក់កម្ចីដល់កម្ពុជា ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញ និងកាត់បន្ថយផលប៉ះពាល់នៃ COVID-19 ទៅលើជីវភាពរបស់ប្រជាជនទូទៅ។

អត្ថបទដោយ៖ Nevin

Related Articles