We TV Cambodia

ជប៉ុនបិទមិនអនុញ្ញាតឱ្យជនបរទេសចូល ខណះពេលដែលកូវីដវ៉ារ៉្យង់ថ្មីត្រូវបានរកឃើញនៅក្នុងប្រទេស

ជប៉ុនបិទមិនអនុញ្ញាតឱ្យជនបរទេសចូល ខណះពេលដែលកូវីដវ៉ារ៉្យង់ថ្មីត្រូវបានរកឃើញនៅក្នុងប្រទេស

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ជប៉ុន NHK បានឱ្យដឹងថា ក្រសួងការបរទេសជប៉ុនបានប្រាប់ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុននឹងហាមឃាត់ជនជាតិបរទេសមិនឱ្យចូលប្រទេសបន្ទាប់ពីមានករណីជាច្រើននៃកូវីដវ៉ារ៉្យង់ថ្មីត្រូវបានរកឃើញនៅក្នុងប្រទេសនេះ។ យ៉ាងណាមិញ ប្រជាជនជប៉ុន និងជនបរទេសដែលមានសញ្ជាតិជប៉ុននៅតែអាចចូលបាន ប៉ុន្តែពួកគេត្រូវតម្រូវអោយដាក់ខ្លួនដាច់ដោយឡែករយៈពេល14ថ្ងៃ។ ការផ្លាស់ប្តូរនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងតូក្យូ បានបញ្ជាក់ពីការរកឃើញករណីនៃវីរុសកូវីដ-19វ៉ារ្យ៉ង់ថ្មីចំនួនពីរ ពាក់ព័ន្ធនឹងមនុស្សដែលទើបត្រឡប់មកពីចក្រភពអង់គ្លេស។ ​ ដោយកាលពីថ្ងៃសុក្រ មានអ្នកដំណើរប្រាំនាក់ផ្សេងទៀតមកពីអង់គ្លេស ត្រូវបានគេរកឃើញថាមានវីរុសកូវីដវ៉ារ្យ៉ង់ថ្មីនៅឯអាកាសយានដ្ឋានអន្តរជាតិរបស់ជប៉ុន។ គួរជម្រាបផងដែរថា​ វីរុសកូរ៉ូណាវ៉ារ្យ៉ង់ថ្មីមានប្រភពមកពីចក្រភពអង់គ្លេស ហើយងាយចម្លងខ្លាំងណាស់។ ចាប់តាំងពីវាត្រូវបានគេរកឃើញមក មានប្រទេសជាង40បានរឹតត្បិតចំពោះការធ្វើដំណើរមកពីចក្រភពអង់គ្លេស ហើយក្នុងករណីខ្លះទៀតរឹតត្បិតចំពោះការធ្វើដំណើរពីប្រទេសផ្សេងៗដែលបានរកឃើញថាមានវីរុសកូវីដវ៉ារ្យ៉ង់ថ្មីនេះផងដែរ។

អត្ថបទដោយ៖ ពិសី

Related Articles