
អង្គការ JICA របស់ជប៉ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយជាមួយអង្គការ JETRO កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ក្នុងទីក្រុងហូជីមិញ ភាគខាងត្បូងនៃខេត្ត Ben Tre ដើម្បីជួយជម្រុញការវិនិយោគរបស់ជប៉ុននៅក្នុងខេត្ត Ben Tre ជាពិសេសលើវិស័យកសិកម្ម។
ការចុះអនុស្សរណៈនៃការយោគយល់នេះដែរ គឺផ្ដោតទៅលើការការពារវិស័យកសិកម្មពីបញ្ហាអាកាសធាតុ និងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យកសិកម្ម បូករួមនឹងការវិនិយោគបន្ថែមរបស់ជប៉ុនទៅលើវិស័យនេះ ជាពិសេសតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងការបណ្តុះបណ្តាលភាសាជប៉ុន។ ក្រោយការចុះអនុស្សរណៈនេះ ក្រុមការងារមួយត្រូវបានបង្កើតឡើងដោយមានសមាជិកទាំងអស់បានមកពីវិស័យសាធារណៈ សហគ្រាស និងអង្គការសង្គមស៊ីវិល។

បច្ចុប្បន្ន JICA បាននិងកំពុងបន្តជួយទៅលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្ត Ben Tre ដែលស្ថិតក្រោមគម្រោងប្រាក់កម្ចី។ ផ្នែកមួយនៃគម្រោងនោះគឺ ការគ្រប់គ្រងធនធានទឹកដែលវាជាបញ្ហាបណ្ដាលមកពីគ្រោះធម្មជាតិដូចជា ការជ្រាបចូលនៃទឹកប្រៃទៅក្នុងទឹកសាប កង្វះទឹកសាបដោយសារការសាងសង់ច្រកទ្វារទឹក និងបញ្ហាផ្សេងៗទៀត។
លើសពីនេះទៅទៀត JICA ថែមទាំងបានផ្ដល់នូវការប្រឹក្សាយោបល់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍កសិកម្មផងដែរ។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្រៅស្រុក
