We TV Cambodia

ជប៉ុនគ្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតក្នុងទីក្រុងហាណូយប្រទេសវៀតណាម។

ជប៉ុនគ្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតក្នុងទីក្រុងហាណូយប្រទេសវៀតណាម។

ដោយ៖ ឧត្តម

វៀតណាម៖រដ្ឋាភិបាលវៀតណាមនិងទទួលបានកាដូពីប្រទេសជប៉ុននូវការសាងសង់ទីក្រុងឆ្លាតបន្ទាប់ពីជប៉ុនគ្រោងនឹងបន្តជួយអភិវឌ្ឍន៍ទីក្រុងហាណូយរបស់ប្រទេសវៀតណាមអោយប្រែក្លាយទៅជាទីក្រុងឆ្លាតវៃនៅក្នុងតំបន់អាស៊ាន។

នាពេលថ្មីនេះបើតាមគេហទំព័រក្នុងស្រុករបស់ប្រទេសវៀតបានបង្ហាញថាក្រុមហ៊ុនជប៉ុន Sumitomo និង ក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម BRG Group ត្រូវបានចុះកិច្ចហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃនៅទីក្រុងហាណូយ។
ក្នុងនោះទីក្រុងឆ្លាតវៃដែលរដ្ឋាភិបាលជប៉ុនមានតម្លៃ ៤,២ ប៊ីលានដុល្លារនេះនឹងត្រូវសាងសង់នៅលើផ្ទៃដី ២៧២ ហិចតានៅស្រុកដុងអាញ់ ភាគខាងជើងទីក្រុងហាណូយ។
ក្រុមហ៊ុនជប៉ុនបានអោយដឹងថា នាដំណាក់កាលដំបូងក្រុមហ៊ុននឹងមានគម្រោងលើការសាងសង់អាផាតមិន និង លំនៅឋានរហូតដល់ ៧០០០ខ្នង ក្នុងតំបន់នោះទៀតសោធ បានសាងសង់បូករួមនូវមន្ទីរពេទ្យ សាលារៀន កន្លែងបង្ការគ្រោះមហន្តរាយ ប្រព័ន្ធសន្តិសុខ និង តំបន់ពាណិជ្ជកម្ម តំបន់បៃតង ប្រព័ន្ធបង្ហូរទឹក និង ផ្កាឈើរីជប៉ុនជាច្រើនដាំសងខាងមហាវិថី។

សូមបញ្ជាក់ថា ទីក្រុង “ឆ្លាតវៃ ក្នុងទីក្រុងហាណូយប្រទេសវៀតណាម ក្រុមហ៊ុនបានភ្ជាប់នូវបច្ចេកវិទ្យាទំនើបក្នុងនោះរួមមាន៖ អ៊ីនធឺណិតប្រភេទ 5G ប្រព័ន្ធស្គាល់មុខមនុស្សដោយស្វ័យប្រវត្តិ និង ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលបង្កភាពងាយស្រួលលើ “សេវាកម្មទីក្រុងឆ្លាតវៃមានភាពទំនើប” រួមទាំងការតាមដាននិងព្យាករណ៍គុណភាពខ្យល់ អាកាសធាតុ និង គ្រោះមហន្តរាយធម្មជាតិផងដែរ៕

Related Articles