We TV Cambodia

ជនអនាមិកបានបង្កើតកម្មវិធីហ្គេម Cyberpunk 2077 ក្លែងក្លាយដើម្បីអុិនគ្រីបទិន្នន័យជំរិតទារប្រាក់

ជនអនាមិកបានបង្កើតកម្មវិធីហ្គេម Cyberpunk 2077 ក្លែងក្លាយដើម្បីអុិនគ្រីបទិន្នន័យជំរិតទារប្រាក់

សម្រួលអត្ថបទ៖ រដ្ឋ ស្រីពេជ្រ

បើតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា ហ្គេម Cyberpunk 2077 របស់ក្រុមហ៊ុន CD Projekt RED គឺជាហ្គេមដែលកំពុងតែមានភាពពេញនិយមខ្លាំងគួរសមដែរនៅក្នុងទសវត្សរ៍ចុងក្រោយនេះ ហើយមានអ្នកលេងហ្គេមរាប់លានអ្នកបានទាញយកកម្មវិធីនេះ ប៉ុន្តែនៅពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគដ៏ល្បីមួយនោះ បានរកឃើញគេហទំព័រក្លែងក្លាយដែលមានរូបភាព និងទម្រង់ស្រដៀងនឹង Google Play Store ដែលជនអនាមិកបានប្រើដើម្បីចែកចាយកម្មវិធីហ្គេម Cyberpunk ដោយមានមេរោគអុិនគ្រីបទិន្នន័យដើម្បីជំរិតទារប្រាក់។

ជាសំណាងល្អ ជនអនាមិកបានប្រើកម្មវិធីជំរិតទារប្រាក់ CoderWare ដើម្បីក្លែងបន្លំជាកម្មវិធីហ្គេមខាងលើសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលអាចធ្វើឱ្យអ្នកស្រាវជ្រាវឃើញនូវលេខកូដដែលគេបានប្រើដើម្បីអុិនគ្រីបទិន្នន័យ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់មានចំណេះដឹងគួរសមដែរនោះ ពួកគេមិនចាំបាច់បង់លុយដើម្បីឌីគ្រីបទិន្នន័យបានមកវិញនោះទេ៕

 

 

Related Articles