We TV Cambodia

ជនបរទេសដែលចង់ទៅប្រទេសម៉ាឡេស៊ី ត្រូវបង់ថ្លៃធ្វើចត្ដាឡីស័កម្នាក់១១៥០ដុល្លារ 

ជនបរទេសដែលចង់ទៅប្រទេសម៉ាឡេស៊ី ត្រូវបង់ថ្លៃធ្វើចត្ដាឡីស័កម្នាក់១១៥០ដុល្លារ 

យោងតាមសេក្ដីប្រកាសកាលពីពេលថ្មីៗនេះ​ដោយ ឯកអគ្គរាជទូតកម្ពុជា នៅប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា គ្រប់ភ្ញៀវអន្ដរជាតិដែលធ្វើដំណើរទៅកាន់ប្រទេសម៉ាស៊ី នឹងត្រូវបង់ប្រាក់ ចំនួន៤,៧០០រីងហ្គីត (ប្រមាណ១,១៥០ដុល្លារអាមេរិក)ក្នងម្នាក់ជាការបង់ថ្លៃធ្វើចត្ដាឡីស័ក។ ថវិការដែលបានបង់នេះ នឹងប្រគលជូនខាង ក្រសួងសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ី ដែលមានសុពលចាប់ពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ។

គូបញ្ជាក់ផងដែរថា សម្រាប់ការបង់ប្រាក់ចំនួន ៤,៧០០រីងហ្គីតនេះ គឺជាតម្លៃនៃការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ដោយឡែកចំពោះការធ្វើចត្តាឡីស័កមួយយប់ចំណាយ ២,៧៥០រីងហ្គីត (ប្រមាណ៦៦០ដុល្លារអាមេរិក) តែប៉ុណ្ណោះ។ ការបង់ថ្លៃខាងលើនេះមិនត្រូវបានអនុវត្តចំពោះអ្នកដែលត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដូចជាអ្នកមានបណ្ណអនុញ្ញាតធ្វើដំណើរ និងអ្នកកាទូត។

ដោយ៖ Stince

Related Articles