We TV Cambodia

ឆ្លងលឿនណាស់! ថ្ងៃនេះ​ ថៃរកឃើញវិជ្ជមានកូវិដ១៩ថ្មី​ចំនួន ​២៥០ នាក់បន្ថែម

ឆ្លងលឿនណាស់! ថ្ងៃនេះ​ ថៃរកឃើញវិជ្ជមានកូវិដ១៩ថ្មី​ចំនួន ​២៥០ នាក់បន្ថែម

លោកវេជ្ជបណ្ឌិត Taweesil Wissanu Yothin អ្នកនាំពាក្យមជ្ឃមណ្ឌលគ្រប់គ្រងស្ថានភាពកូវិដ១៩ ប្រចាំប្រទេសថៃ បានឱ្យដឹងថា ថ្ងៃនេះ ក្នុងប្រទេសថៃបានរកឃើញករណីវិជ្ជមានសរុប២៥០ ករណីថ្មី នៃអ្នកឆ្លងកូវិដ១៩។ យោងតាមរបាយការណ៏បានបង្ហាញថា​ អ្នកឆ្លងក្នុងប្រទេសមានចំនួន២៤១ ករណី ដែលខេត្តដែលឆ្លងខ្លាំងជាងគេ គឺខេត្ត​ ឈុន បុរី មានចំនួន១០៨នាក់ឯណោះ។​ គួរជម្រាបឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី​៣០​ ខែធ្នូ ឆ្នាំ ២០២០នេះ អ្នកឆ្លងកូវិដ១៩ ទូទាំងប្រទេសថៃមានចំនួន ៦៦៩០នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៤២១២ នាកកំពុងសម្រាកព្យាបាល២៤១៧ នាក់ និងស្លាប់ចំនួន៦១នាក់។

អត្ថបទដោយ៖​ ពិសី

Related Articles