គិតត្រឹមថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មានករណីឆ្លងកូវិដ១៩ ចំនួន១០ និងមានអ្នកជាសះស្បើយចំនួន០១នាក់។ យ៉ាងណាមិញករណីអ្នករកមានវិជ្ជមានកូវិដ១៩ សុទ្ធសឹងតែជាពលករដែលធ្វើដំណើរមកពីប្រទេសថៃ ។ គួរជម្រាបផងដែថា ត្រឹមព្រឹកថ្ងៃ១៦ ខែមករា ឆ្នាំ២០២១ នេះ កម្ពុជាមានចំនួនអ្នកឆ្លងកូវិដ១៩រហូតទៅដល់ ៤៣៦ នាក់ ដែលព្យាបាលជាសះស្បើយចំនួន ៣៨២ នៅសល់ចំនួន ៥៤ នាក់កំពុងសម្រាកព្យាបាលនៅតាមតំបន់រៀងៗខ្លួន។ សូមបងប្អូនពលករទាំងអស់បន្តការរស់នៅថៃបន្តទៀត តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺដល់សាហាវមួយនេះ។
សូមអានសេចក្ដីប្រកាសដូចខាងក្រោម៖
អត្ថបទដោយ៖ ពីសី
