We TV Cambodia

ឆ្នេរខ្សាច់សិប្បនិម្មិតលើផ្ទៃដីជាង ២០០ហិកតា នឹងលេចរូបរាងឡើងក្នុងខេត្តកំពតត្រឹមពេលដ៏ខ្លីខាងមុខ

ឆ្នេរខ្សាច់សិប្បនិម្មិតលើផ្ទៃដីជាង ២០០ហិកតា នឹងលេចរូបរាងឡើងក្នុងខេត្តកំពតត្រឹមពេលដ៏ខ្លីខាងមុខ

គម្រោងសាងសង់ឆ្នេរខ្សាច់សិប្បនិម្មិតលើផ្ទៃដីប្រមាណ ២៣៤ហិកតាកំពុងត្រូវបានដំណើរការយ៉ាងលឿនបំផុតដើម្បីបញ្ចប់ការសាងសង់ឲ្យបានឆាប់រហ័ស ខណៈក្នុងគម្រោងនឹងត្រូវចំណាយពេលប្រមាណ ២ឆ្នាំក្នុងការសាងសង់គម្រោងដ៏អស្ចារ្យមួយនេះ។

លោក ជាវ តាយ អភិបាលខេត្តកំពតបានប្រាប់ឲ្យដឹងថា គណៈកម្មការ និងក្រុមហ៊ុនទទួលខុសត្រូវើគម្រោងនេះកំពុងពន្លឿនការសាងសង់ឲ្យបានឆាប់រហ័សបំផុត ហើយបន្ទាប់ពីសាងសង់រួចនឹងអាចទាក់ទាញប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ មកសម្រាកលំហែកម្សាន្តនៅពេលខាងមុខឆាប់ៗនេះជាក់ជាមិនខាន។

ជាមួយគ្នានេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើន កំពុងទន្ទឹងរង់ចាំមើល ថាតើឆ្នេរខ្សាច់កម្សាន្តរបស់ខេត្តកំពត ស្អាត និងទាក់ទាញដល់កម្រិតណា ស្របពេលដែលកន្លែងកម្សាន្ត ដ៏ទាក់ទាញថ្មីៗជាច្រើន ត្រូវបានបង្កើត ឡើងជាហែហូរ។ ប៉ុន្តែមកដល់ថ្ងៃនេះ ឆ្នេរសិប្បនិម្មិត ដែលត្រូវបានកំណត់ឈ្មោះថាឆ្នេរមាសសម្តេចតេជោ នោះនៅមិនទាន់ស្ថាបនារួចរាល់នៅឡើយទេ។

សូមជម្រាបថា គម្រោងសាងសង់ឆ្នេរខ្សាច់សិប្បនិម្មិតនេះមានទីតាំងស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដែលស្ថិតលើផ្ទៃដី ២៣៤ហិកតា និងមានការបែងចែកការគ្រប់គ្រងគឺក្រុមហ៊ុន IGB គ្រប់គ្រងលើផ្ទៃដីទំហំ១២០ហិកតា រដ្ឋបាលខេត្តកំពតទំហំ ៨០ហិកតា និង ៣៤ហិកតាទៀតសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ៕

អត្ថបតដោយ៖ Nevin

Related Articles