
ដោយៈ ទិន សុខាវុធ
លោក Brindley de Zylva ប្រធានស្ថាប័នមីក្រូហិរញ្ញវត្ថុ LOLC បានថ្លែងថា ចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់លោក ឆ្នាំ ២០១៩ នេះ គឺជាឆ្នាំនៃការបំរើសេវាឌីជីតល់ដល់អតិថិជន។
«2019 has been the year of ‘digital financial services’ that will improve our customer service and increase efficiency,» នេះជាការលើកឡើងរបស់លោក Brindley de Zylva ។
លោកបានបន្តទៀតថា ស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់លោក ជាស្ថាប័នមួយដែលទទួលប្រាក់បញ្ញើពីអតិថិជនផងនិងផ្តល់ប្រាក់កំចីដល់អតិថិជនផង។ ហើយនៅក្នុងឆ្នាំ ២០១៩ នេះ ស្ថាប័នរបស់លោក បានផ្តល់ប្រាក់កំចីលើសពីឆ្នាំមុនប្រមាណ ២៨% គឺស្មើនឹង $625 លានដុល្លារ។
មួយវិញទៀត លោកប្រធានរួបនេះ បានគូសបញ្ជាក់បន្ថែមទៀតថា សេវាហិរញ្ញវត្ថុនៃស្ថាប័នមីក្រួហិរញ្ញវត្ថុរបស់លោក បាននឹងកំពុងបំរើអោយអ្នកមានចំណូលមធ្យម ដែលមានចំនួនកាន់តែច្រើនៗ ពីមួយថ្ងៃទៅមូយថ្ងៃ។
យ៉ាងណាម៉ិញ ដោយហេតុថា វិស័យជំនួញធុនមធ្យមកំពុងតែកើនឡើងពីមួយថ្ងៃទៅមូយថ្ងៃ លោក Brindley de Zylva បានសង្កត់ធ្ងន់ថា ស្ថាប័នរបស់លោកចាំបាច់ត្រូវបង្កើតសេវាថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។
ទាក់ទងនឹងរឿងនេះ លោក សុខ វឿន នាយកប្រតិបត្តិរបស់ LOLC បានលើកឡើងថា កំណើននៃប្រាក់បញ្ញើនៅក្នុងស្ថាប័នរបស់លោក បញ្ជាក់ប្រាក់ថាអតិថិជនកាន់ច្រើនឡើង ៗ បានជឿទុកចិត្តលើស្ថាប័នមីក្រូហិរញ្ញវត្ថុ LOLC ។
លោក សុខ វឿន ក៏បានថ្លែងអោយដឹងទៀតថា រហូតមកដល់ខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ ដើមទុនសរុបរបស់ LOLC បានកើនដល់ជាង $804 លានដុល្លារ ហើយចំនួនអ្នកខ្ចីប្រាក់ពី LOLC បានកើនឡើងចំនួន ១២% គឺស្មើនឹង ២៦៤,៤២៧ នាក់។
ចំណែកឯប្រាក់បញ្ញើវិញ បានកើនដល់ $347 លានដុល្លារ គឺកើនឡើងលើសពី ៤៩% ធៀបទៅនឹងឆ្នាំ ២០១៨ ខណៈភាគរយនៃអ្នកដាក់ប្រាក់បញ្ញើបានកើនឡើង ៤៨% គឺស្មើនឹង ២៦៦,៨៣៥ នាក់៕
