ដោយ៖ពេជ្រ

យោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជាការនាំចេញអង្កររបស់កម្ពុជា មានកំនើនគួរអោយកត់សំគាល់ បើធៀបនឹងឆ្នាំ២០១៩ ពោលនៅក្នុងឆ្នាំ២០២០នេះ បាននាំចេញជាងអង្ករប្រមាណ ៨៦,០០០តោន នៅក្នុងខែកុម្ភៈ ២០២០។
ការនាំចេញទៅក្រៅប្រទេស រួមមាន ចិន សហគមន៍អឺរ៉ុប អងើគ្លេស និងបណ្ដាប្រទេសផ្សេងទៀតក្នុងអាស៊ាន សរុបប្រមាណជា ៩៩%នៃការនាំចេញទាំងមូល។
កក្តាដែលជំរុញអោយមាននាំចេញច្រើនគឺ ទីផ្សារសហគមន៍អឺរ៉ុប អាត្រាពន្ធនាំចូលបានធ្លាក់ចុះពី ១៧៥ អឺរ៉ូ មក ១៥០អឺរ៉ូ។ កេរ្តិ៍ឈ្មោះអង្ករកម្ពុជាបានកំពុងកើនឡើង ក្រោយកិច្ចផ្សព្វផ្សាយ និងយុទ្ធនាការណ៍នានា លើការប្រឹងប្រែងរបស់កសិករកម្ពុជា លើកាផលិតស្រូវសរីរាង្គ ការផលិតស្រូវដែលមាននិរន្តភាព ការផលិតស្រូវដែលគោរពតាមគោលការណ៍សមធម៌ពាណិជ្ជកម្ម ជាដើម។
សូមបញ្ជាក់ដែរថា តម្រូវការនៃការនាំចេញគួរឲ្យកត់សម្គាល់ បាននឹងកំពុងចូលរួមជួយដល់វិស័យស្រូវអង្ករកម្ពុជា ជាពិសេសគឺជួយដល់ប្រជាជនកម្ពុជាឲ្យមានជីវភាពកាន់តែប្រសើរឡើងផងដែរ៕
