ដោយ៖ពេជ្រ

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩ កម្ពុជាមានអត្រាទេសចរក្នុងស្រុកប្រមាណ ១១.៣លាននាក់ កើនឡើង ២.៣% បើធៀបនឹងឆ្នាំ២០១៨។
ចំណែកឯ ភ្ញៀវទេសចរអន្តរជាតិមកដើរកម្សាន្តនៅកម្ពុជាមានប្រមាណជា ៦.៦លាននាក់ គិតជាភាគរយគឺ កើនបាន ៦.៦% បើប្រៀបធៀបនឹងឆ្នាំ២០១៨។ទន្ទឹមនឹងនេះដែរ ខាងក្រសួងក៏បានបង្ហាញទិន្នន័យ នៃប្រជាជនកម្ពុជាដែលនិយមទៅដើរកម្សាន្តនៅក្រៅប្រទេស មានប្រមាណ ២ លាននាក់ កើនបាន២.១% នៅក្នុងឆ្នាំ ២០១៩។
បើតាម ទិន្នន័យពីក្រសួងទេសចរណ៍ ប្រទេសចិនជាភ្ញៀវទេសចរដែលមកទស្សនាកម្ពុជាច្រើនជាងជាតិសាសន៍ផ្សេងៗ មានរហូតដល់ ៣៥.៧% នៃចំនួនទេសចរអន្តរជាតិសរុប ១៦.៧%។
ក្រសួងទេសចរណ៍បញ្ជាក់ថា កំណើននៃភ្ញៀវទេសចរអន្តរជាតិទាំំង ៦.៦ លាននាក់ ជាចំណូលដែលជួយសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ពាន់លានដុល្លារ ដែលបានរួមចំណែកចំនួន ១២.១% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា៕
