We TV Cambodia

ឆ្ងល់អត់ថា មិចបានគ្រាន់តែដើរខ្យល់(ផោម)សោះមានគុណប្រយោជន៏ដែរ?​​​  

ឆ្ងល់អត់ថា មិចបានគ្រាន់តែដើរខ្យល់(ផោម)សោះមានគុណប្រយោជន៏ដែរ?​​​  

បើគិតទៅអាចថា វាជារឿងកំប្លែងស្ងួតមួយសម្រាប់ប្រិយមិត្តដែលនិយមនិងតាមដានអានរាល់ពត៏មានរបស់  We TV Cambodia យើងខ្ញុំ។ ផោម គឺជាប្រតិកម្មធម្មតាមួយដែលមានន័យថា អ្នកកំពុងតែមានប្រព័ន្ធរំលាយអាហារប្រកបដោយសុខភាពល្អ។ លោកអ្នកប្រហែលជាឆ្ងល់ហើយថា មិចបានការដើរខ្យល់ដែលមានក្លិនស្អូយខ្លាំង ផ្ដល់សុខភាពល្អយ់ាងច្រើន​ដល់មនុស្សយើងទៅវិញ? ប៉ុន្មានចំណុចខាងក្រោមនេះនិងស្រាយរាល់ចម្ងល់របស់ប្រិយមិត្តទាំងអស់គ្នា​៖

១,មានអារម្មណ៍ល្អ

កាលណាបានផោម ម្នាក់ៗតែងតែនិយាយថាស្រួលខ្លួនគ្រប់គ្នាទោះបីជាលទ្ធផលធ្វើឲ្យមនុស្សជុំវិញខ្លួនមិនពេញចិត្តក៏ដោយ។ ប៉ុន្តែបើសិនជាអ្នកសុខចិត្តទប់មិនឲ្យវាចេញ វាពិតជាមិនសូវល្អឡើយ។ ដូច្នេះដើម្បីកុំឲ្យខ្មាសគេ ឬប៉ះពាល់ដល់សុខភាព គួរតែរកកន្លែងណាដែលអាចផោមបានស្រួលទៅ។

២,បន្ថយការហើមពោះ

តើអ្នកមានអារម្មណ៍ហើមពោះទេ?  នេះដោយសារតែពោះវៀនមានខ្យល់ច្រើន។ ដូច្នេះពេលខ្លះពេលដែលតឹងពោះខ្លាំង វាក៏អាចសម្រួលដោយខ្លួនឯងវិញតាមរយៈការផោមនេះឯង។

៣,ជួយរបបអាហារឲ្យមានតុល្យភាព

មនុស្សគ្រប់គ្នាតែងចូលចិត្តញ៉ាំអាហារផ្សេងៗពីគ្នាដោយសារតែចំណង់ចំណូលចិត្តខុសគ្នា ប៉ុន្តែពួកគេមានពោះវៀនដូចគ្នា។ នៅពេលអ្នកផោមមានក្លិនស្អុយខ្លាំង នោះអាចបញ្ជាក់ថា អ្នកញ៉ាំសាច់ក្រហមច្រើន តែបើផោមមកគ្មានក្លិន នោះញ៉ាំអាហារកាបូអ៊ីដ្រាតច្រើន។

ហេតុដូចនេះ ការទប់ផោមមិនឲ្យវាចេញ មិនល្អចំពោះពោះវៀនធំឡើយ​។​​ នៅពេលយើងស្ថិតនៅកន្លែងមានមនុស្សច្រើន ស្រាប់តែចង់ផោម អ្វីដែលយើងតែងតែធ្វើនោះគឺព្យាយាមទប់កុំឲ្យវាចេញ។ ប៉ុន្តែការធ្វើបែបនេះមិនល្អឡើយ តែវាគ្រាន់តែធ្វើឲ្យជំងឺឬសដូងបាតកាន់តែធ្ងន់ធ្ងរទៅវិញទេ។

ប្រែសម្រួលដោយ៖​ ពិសី

 

Related Articles