We TV Cambodia

ឆ្ងល់អត់ថា ភ្ញាក់ពីគេងមកស្បែកជាំដោយមិនដឹងខ្លួន

ឆ្ងល់អត់ថា ភ្ញាក់ពីគេងមកស្បែកជាំដោយមិនដឹងខ្លួន

វេជ្ជបណ្ឌិតឯកទេសទូទៅ លី ឫទ្ធីគុណ បានប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​កំណក​ឈាម​មិន​ល្អ​នៅ​ខាង​ក្រោម​ស្បែក ហើយ​ទាក់ទង​នឹង​ទៅ​កត្តា​ចំណី​អាហារ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ទៀត​ផង។ អាការៈ​ស្បែក​ឡើង​ជាំ​ខៀវ​ទាំង​មិន​បាន​បុក ឬ​ប៉ះ​ទង្គិច​ជាមួយ​អ្វី​មួយ​ផង​នោះ ជឿ​ថា​មនុស្ស​ភាគច្រើន​បាន​ជួប​ប្រទះ និង​កើត​ជា​ចម្ងល់។

១- ឥទ្ថីពលថ្នាំ៖ ប្រភេទ​ថ្នាំ​ខ្លះ លេប​ហើយ​មាន​ឥទ្ធិពល​លើគ្រាប់​ឈាម ធ្វើឲ្យ​លេចឡើង​ស្នាម​ជាំ​លើ​ស្បែក​មួយ​រយៈ​ក្រោយ​មក នឹង​រលុប​ទៅ​វិញ។ ថ្នាំ​ទាំង​នោះ​មាន​ដូចជា​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ថ្នាំ​ផ្ទុក​ជាតិ​ដែក ឬ​ថ្នាំ​ប្រឆាំង​ជំងឺ​ហឺត​ជា​ដើម​។

២- កខ្វះ​វីតាមីន៖ រាង​កាយ​ខ្វះ​សារធាតុ​វីតាមីន​មួយ​ចំនួន​ក៏​អាច​លេចឡើង​លើ​ស្បែក​បែប​នេះ​ដែរ​ដូចជា វីតាមីន​ B12 វីតាមីន K ដែរ​សុទ្ធ​សឹង​ដើរ​តួ​យ៉ាង​សំខាន់​ដំណើរ​ការ​ផលិត​ឈាម ផលិត​កោសិកា​ថ្មី​ៗ។

៣- បម្រែបម្រួលអម៉ូន៖ បញ្ហា​អ័រម៉ូន​មាន​ភាព​ប្រែ​ប្រួល ក៏​ជា​មូលហេតុ​ចម្បង​ធ្វើឲ្យ​មាន​ស្នាម​ជាំ​ដែរ។ សម្រាប់​ស្ត្រី​អាច​កើត​ឡើង​នៅ​ពេល​មាន​ផ្ទៃ​ពោះ អំឡុង​ពេល​អស់​រដូវ ឬ​នៅ​ពេល​ដែល​លេប​ប្រភេទ​ថ្នាំ​អ័រម៉ូន។

ប្រែសម្រួលដោយ៖ ពិសី

Related Articles