We TV Cambodia

ឆ្ងល់ទេថា ហេតុអ្វីបានជាបរទេសចូលចិត្តអាហារនៅប្រទេសអាស៊ីទាំងនេះ ទៅវិញ?

ឆ្ងល់ទេថា ហេតុអ្វីបានជាបរទេសចូលចិត្តអាហារនៅប្រទេសអាស៊ីទាំងនេះ ទៅវិញ?

សម្រាប់ជនបរទេស យល់ថា ប្រទេសអាស៊ី គឺជាប្រទេសដែលមានប្រពៃណីទាក់ទងនឹងម្ហូបអាហារច្រើនមុខ ហើយម្ហូបនីមួយៗសុទ្ធតែប្លែក និងមានរសជាតិឆ្ងាញ់ តែក្នុងនោះក៏មានអាហារខ្លះធ្វើឱ្យជនបរទេសខ្លាចរអាផងដែរ។ អាហារអាស៊ី ទាំង៨ប្រភេទ ដែលជនបរទេសខ្លាចរអាររួមមាន ៖

១. អាពីង (ប្រទេសកម្ពុជា)

រូបរាងដូចជាសត្វពីងពាង បានធ្វើជនបរទេសខ្លាចរអារជាខ្លាំងមិនហ៊ានទាំងសាកល្បងកាន់ផង។ តែអាពីងស្រួយៗដែលទើបតែបំពងហើយ បានធ្វើឱ្យជនបរទេសមួយចំនួនបានឱ្យឈ្មោះថាជាអាហារចម្លែកគួរឱ្យខ្លាច តែឆ្ងាញ់ខ្លាំងដែលគួរតែសាកល្បងម្តងពេលមកដល់ប្រទេសកម្ពុជា។

២. ទុរេន (ប្រទេសថៃ)

ទុរេន គឺជាស្តេចផ្លែឈើនៅអាស៊ី សូម្បីតែប្រទេសកម្ពុជាយើងក៏ពេញនិយមថាជាផ្លែឈើឆ្ងាញ់ និងមានតម្លៃថ្លៃ តែផ្លែឈើនេះត្រូវបានបរទេសស្គាល់ច្រើននៅក្នុងប្រទេសថៃ ថាជាផ្លែឈើដែលសម្បូរពាសពេញមានតម្លៃថោកសមរម្យ មានក្លិនស្អុយ តែបើប្រថុយសាកល្បងពិតជាឆ្ងាញ់ជាប់ចិត្ត។

៣. ឈាមពស់ (ប្រទេសវៀតណាម)

វៀតណាមក៏មានអាហារចម្លែកៗច្រើនណាស់ដែរ ជាពិសេសអាហារទាក់ទងនឹងសត្វពស់ ដូចជាឈាមពស់ បេះដូងពស់ជាដើម។ នៅក្នុងប្រទេសវៀតណាម គេតែងតែយកឈាមពស់មកចម្អិនជាម្ហូបអាហារ ឬត្រាំស្រាស្រស់ៗ ដោយអាចទទួលទានជាមួយបន្លែ អាហារមួយចំនួន និងបាយសផងដែរ។

៤. ស៊ុបសម្បុកត្រចៀកកាំ (ប្រទេសចិន)

តើអ្នកដឹងទេថានៅប្រទេសចិនមានស៊ុបដែលមានតម្លៃថ្លៃជាងគេលើលោក? នោះគឺស៊ុបត្រចៀកកាំ។ ស៊ុបនេះត្រូវបានគេចម្រាញ់ចេញពីទឹកមាត់ត្រចៀកកាំ ដែលជនបរទេសស្តាប់ឭក៏ព្រឺសម្បុរដែរ ។ តែយ៉ាងណាពពួកសម្បុក ឬទឹកមាត់ត្រចៀកកាំ គឺជាប្រភេទអាហារដែលមានតម្លៃថ្លៃ និងអាចជួយប៉ូវសុខភាពទៀតផង។

៥. Sannakji (ប្រទេសកូរ៉េខាងត្បូង)

Sannakji គឺជាអាហារដ៏ល្បីនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយយកមឹកស្រស់ៗហាន់ ឬធ្វើជាអាហារឆៅ ទទួលទានតែម្តង។ ជនបរទេសខ្លះពិតជាខ្ពើម និងរអើមអាហារឆៅបែបនេះណាស់ តែរសជាតិវាវិញពិតជាឆ្ងាញ់ជាប់ចិត្ត។

៧. សត្វល្អិត

អាហារប្រភេទនេះមានគ្រប់កន្លែង និងពិសេសជាអាហារញ៉ាំលេងដ៏ពេញនិយមរបស់ប្រទេសអាស៊ីផងដែរ។ ដែលអាហារពពួកសត្វល្អិតនេះមានដូចជា ចង្រិត កណ្តូប អាពីង និងសត្វល្អិតជាច្រើនទៀត ដោយការយកលីង និងបំពងឱ្យស្រួយៗមានរសជាតិឆ្ងាញ់ពិសា។

អត្ថបទដោយ៖ ពិសី

 

Related Articles