We TV Cambodia

ឆ្ងល់ទេថា ភាគច្រើនមនុស្សស្រិគឺខ្លាចម្ចុល តែហេតុអ្វីបានជាពួកគាត់ហ៊ានសម្លាប់ខ្លួនមិនញញើត?

ឆ្ងល់ទេថា ភាគច្រើនមនុស្សស្រិគឺខ្លាចម្ចុល តែហេតុអ្វីបានជាពួកគាត់ហ៊ានសម្លាប់ខ្លួនមិនញញើត?

សេចក្ដីស្លាប់ ជាទូទៅមនុស្សធម្មតាគិតថា វាគួរឲ្យខ្លាច ប៉ុន្តែនៅពេលដែលភាពអវិជ្ជមាន គ្របដណ្ដប់លើផ្លូវចិត្តរបស់ពួកគេទាំងស្រុង អ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺ ការរស់នៅប្រឈមមុខនឹងការពិត ការបើកភ្នែកឡើង ដែលពោរពេញដោយសេចក្ដីទុក្ខ គ្មានអ្នកណាម្នាក់អាចយល់បាន នោះទើបជាអ្វីដែលគួរឲ្យខ្លាចសម្រាប់ពួកគេ។ នេះបើតាមការសិក្សាស្រាវជ្រាវ ផ្នែកចិត្តសាស្រ្តបានឱ្យដឹងថា «ការសម្លាប់ខ្លួន»  អាចកើតមានឡើង ចំពោះមនុស្សដែលមានបញ្ហាផ្លូវចិត្ត ផ្លូវអារម្មណ៍ធ្ងន់ធ្ងរ ដូចជាអ្នកមានជម្ងឺធ្លាក់ទឹកចិត្ត និងថប់អារម្មណ៍ជាដើម។

ប៉ុន្តែបើនិយាយងាយៗ គឺវាកើតឡើងនៅពេលដែល មនុស្សម្នាក់នោះ ជួបរឿងខកបំណងខ្លាំងក្នុងជីវិត ចៃដន្យពួកគេជាមនុស្សដែលមានសភាពផ្លូវចិត្ត ទន់ខ្សោយ ធ្វើឲ្យគំនិតអវិជ្ជមាន គ្រប់គ្រងលើខ្លួនពួកគេបានយ៉ាងងាយ។ ហើយបើក្នុងពេលនោះ ពួកគេទទួលរងនូវសម្ពាធ ទាំងខាងក្រៅ និងខាងក្នុងចិត្តទៀតនោះ វារឹតតែធ្ងន់ធ្ងរ ដែលជាការជម្រុញចិត្ត ឲ្យពួកគេមិនអាចគិតអ្វីផ្សេងទៀតបាន ក្រៅតែពីសេចក្ដីស្លាប់ ដែលវាហាក់ដូចជា កន្លែងបំបាត់ទុក្ខសម្រាប់ពួកគេ យ៉ាងដូច្នោះដែរ។ ជាទូទៅ មនុស្សដែលទទួលរងនូវ ការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ភាគច្រើនបំផុតគឺជាមនុស្ស ទទួលរងនូវ «ការវាយប្រហារខ្លាំងពីអ្នកដទៃផង និងពីខ្លួនឯងផង»

អត្ថបទដោយ៖ ពិសី

Related Articles