We TV Cambodia

ច្រៀងមិនសូវកាក់កប តារាចម្រៀងហង្សមាស ៣រូប ហក់មករកស៊ីពុះដីឡូតិ៍

ច្រៀងមិនសូវកាក់កប តារាចម្រៀងហង្សមាស ៣រូប ហក់មករកស៊ីពុះដីឡូតិ៍

ក្រៅពីអាជីពជាអ្នកចម្រៀង សព្វថ្ងៃតារាចម្រៀងជាច្រើនបានហក់មកប្រឡូកនឹងវិស័យជំនួញ ពិសេសគឺវិស័យអចលនទ្រព្យ ដែលគេឃើញមានតារាចម្រៀងជាច្រើនបានបោះទុនរាប់សែន រាប់លានដុល្លាររកស៊ីក្នុងវិស័យនេះ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាចម្រៀងក្នុងផលិតកម្មហង្សមាស ៣រូប ដែលមានពីររូបជាម្ចាស់ពានរង្វាន់កម្មវិធីពិភពលោកផងនោះ បានសហការគ្នាហក់ចូលរកស៊ីក្នុងវិស័យអចលនទ្រព្យពុះដីឡូតិ៍ ដោយមានដូចជា លោក ធែល ថៃ ម្ចាស់ពាន The Voice Cambodia រដូវកាលទី២, លោក នៅ ស៊ីនឿន តារាចម្រៀងចាស់វស្សាក្នុងផលិតកម្មហង្សមាស និងលោក គ្រី ថៃពៅ ម្ចាស់ពាន Cambodian Idol រដូវកាលទី៣។

សូមបញ្ជាក់ថា គម្រោងដីឡូតិ៍របស់តារាចម្រៀងទាំង ៣រូបមានទីតាំងស្ថិតនៅផ្សារព្រៃទទឹង ភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

អត្ថបទដោយ៖ Nevin

Related Articles