
រដ្ឋាភិបាលកម្ពុជាបានសម្រេចយកថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០នេះ ជាថ្ងៃសម្រាប់សងថ្ងៃឈប់សម្រាក ដែលមន្ត្រីរាជការ និយោជិក កម្មករ ខកខនមិនបានឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសាកន្លងទៅនេះ។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា សម្ដេចនឹងសងថ្ងៃឈប់សម្រាកដល់បងប្អូនប្រជាពលរដ្ឋវិញតាមការសន្យា ប៉ុន្តែសម្រាប់ពេលវេលានៃការឈប់សម្រាកគឺមិនទាន់កំណត់ច្បាស់លាស់នោះទេ ប៉ុន្តែសម្ដេចថាគឺអាចនៅចន្លោះចុងខែកក្កដា ឬខែសីហាឆ្នាំ២០២០នេះ ហើយការកំណត់យកថ្ងៃទី១៧ ដល់ទី២១ នេះក៏ជាការឆ្លើយតបតាមការសន្យារបស់សម្ដេចជូនដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក
