We TV Cambodia

ច្បាស់ការហើយ!! អាន គុណកូឡា ពិតជាមានទំនាក់ទំនងជាមួយនារីដ៏ស្រស់សោភា ដែលថត Pre-Weddingកាលពីពេលថ្មីៗនេះមែន

ច្បាស់ការហើយ!! អាន គុណកូឡា ពិតជាមានទំនាក់ទំនងជាមួយនារីដ៏ស្រស់សោភា ដែលថត Pre-Weddingកាលពីពេលថ្មីៗនេះមែន

ប្រិយមិត្ត បានដឹងរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ លើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក មានការផ្ទុះឡើងនូវការចាប់អារម្មណ៍ ធ្វើឱ្យមានការស៊ែរ និងសារជូនពរជាច្រើនពីសំណាក់ ហ្វេន ហ្វេន របស់តារាចម្រៀងវ័យក្មេង សម្លេងស្រទន់ រូបសង្ហា គឺលោក អាន គុណកូឡា បន្ទាប់ពីគណនីគេហទំព័រផេកហ្វេសប៊ុក Image Hunter Photography បានបង្ហោះកម្រងរូបភាព Pre-Wedding របស់លោក អាន គុណកូឡា ជាមួយនារីស្រស់ស្អាតវ័យក្មេងម្នាក់និងអ្នកកំដរ អមជាមួយទេសភាពដ៏គួរឱ្យគយគន់ បានធ្វើឱ្យមហាជន និងប្រិយមិត្ត ដែលនិយមចូលចិត្តគាំទ្រលោក បានធ្វើការស៊ែរ និងសសេរសារជូនពរ ដល់រូបលោកជាច្រើនផងដែរ។


យ៉ាងណាមិញអំពីរូបភាពទាំងនេះកន្លងមកនៅមិនទាន់មានព័ត៌មានច្បាស់ការទេថា ជារឿងពិត ឬ គ្រាន់តែជាការសម្ដែងឬមួយក៏យ៉ាងណា។

ប៉ុន្ដែពេលនេះ គឺច្បាស់ការហើយថា លោកអាន គុណកូឡា និងនារីដ៏ស្រស់សោភា ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Oun khouch ពិតជាទំនាក់ទំនងស្នេហានិងគ្នាពិតមែនហើយថែមទាំងមានគម្រោងចូលរោងជ័យទៀតផង។ បន្ទាប់ពីរយៈពេល១៦ម៉ោងមុន ក្នុងទំព័រហ្វេសប៊ុកលោកអាន គុណកូឡា បានបង្ហោះរូបភាពស្វីតជាច្រើនសន្លឹកភ្ជាប់ជាមួយឃ្លាថា«ស្នាមញញឹមអូនជាកម្លាំងចិត្តបង»

ហើយមិនត្រឹមតែប៉ុណ្ណោះ រឹតជឿជាក់ទៀតនោះ គឺ លោកក៏បាន តបខំមិនដល់អ្នកដែលគាំទ្រថារូបលោកថា លោកនឹងដឹកដៃអនាគតភរិយាចូលរោងការ នាថ្ងៃទី ១២ខែ១២ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះហើយ។

ប្រភពរូបភាព៖ Image Hunter photography

អត្ថបទដោយ៖ Stince

Related Articles