We TV Cambodia

ចំនួនអ្នកឆ្លងជំងឺ COVID-19 ក្នុងតំបន់អាស៊ានកើនឡើងដល់ជាង ១ម៉ឺនករណី ខណៈម៉ាឡេស៊ីឈរលំដាប់កំពូល ចំណែកកម្ពុជាស្ថិតនៅលេខរៀងទី៨

ចំនួនអ្នកឆ្លងជំងឺ COVID-19 ក្នុងតំបន់អាស៊ានកើនឡើងដល់ជាង ១ម៉ឺនករណី ខណៈម៉ាឡេស៊ីឈរលំដាប់កំពូល ចំណែកកម្ពុជាស្ថិតនៅលេខរៀងទី៨
ផែនទីតំបន់អាស៊ាន (ប្រភព៖ Google)

គិតចាប់តាំងពីមេរោគ COVID-19 ផ្ទុះឡើងរហូតមកដល់ពេលនេះគឺមានរយៈពេលប្រមាណជាជាង ៣ខែមកហើយ ចំណែកឯចំនួនអ្នកឆ្លងក៏មានការកើនឡើងឥតឈប់ឈរផងដែរ។ គិតត្រឹមព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ COVID-19 បានរីករាលដាលដល់ប្រទេសចំនួន ២០៣ប្រទេសនៅទូទាំងពិភពលោក មានអ្នកឆ្លងសរុបចំនួន ៩៣៦,០៥០នាក់ និងអ្នកស្លាប់បានកើនដល់ ៤៧,២៤៥នាក់ ហើយអ៊ីតាលីជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេគឺ ១៣,១៥៥នាក់។

បណ្ដាប្រទេសឆ្លង COVID-19 នៅទូទាំងពិភពលោក (ប្រភព៖ Google)

បើគិតក្នុងតំបន់ស៊ានរបស់យើងវិញឃើញថា ចំនួនអ្នកឆ្លងសរុបមានចំនួន ១០,១៥៦នាក់ ហើយប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនជាងគេក្នុងចំណោមបណ្ដាប្រទេសទាំង១០ ក្នុងតំបន់អាស៊ានគឺម៉ាឡេស៊ីមានចំនួន ២,៩០៨នាក់ ចំណែកកម្ពុជាស្ថិតនៅលេខរៀងទី៨ មានចំនួនអ្នកឆ្លងសរុប ១១០នាក់។

គិតត្រឹមម៉ោង១១:៥០នាទីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ (ប្រភព៖ worldometers)

គូសបញ្ជាក់ផងដែរថា របាយការណ៍នេះត្រូវបានដកស្រង់ចេញពីគេហទំព័រ worldometers គិតត្រឹមម៉ោង១១:៥០នាទីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ហើយទិន្នន័យនេះក៏អាចមានការប្រែប្រួលផងដែរទៅតាមស្ថានការណ៍ និងការវិវត្តជាក់ស្ដែងផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *