We TV Cambodia

ចំនួនអ្នកឆ្លងក្នុងសហគមន៍កាន់តែកើនឡើង ខណៈការឆ្លងបន្តរាលដាលដល់បណ្ដាខេត្ត

ចំនួនអ្នកឆ្លងក្នុងសហគមន៍កាន់តែកើនឡើង ខណៈការឆ្លងបន្តរាលដាលដល់បណ្ដាខេត្ត

គិតមកត្រឹមថ្ងៃទី១១ ខែធ្នូនេះ ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានកើនឡើងដល់ ៤០នាក់ហើយ ខណៈដែលការឆ្លងនេះបានបន្តរីករាលដាលដល់បណ្ដាខេត្តមួយចំនួនផងដែរ។

បើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលនាពេលកន្លងមករហូតមកដល់ពេលនេះបានបង្ហាញថា ក្រៅពីរាជធានីភ្នំពេញ ជំងឺកូវីដ១៩ ក៏បានឆ្លងរីករាលដាលដល់ខេត្តមួយចំនួនទៀតផងដែរ ដោយសារតែអ្នកផ្ទុកកូវីដ១៩ មួយចំនួនបានចេញទៅខេត្តផ្សេងៗ ខណៈដែលពួកគេមិនទាន់បានដឹងថាខ្លួនមានផ្ទុកកូវីដ១៩ ។

សូមបញ្ជាក់ថា ខេត្តដែលមានជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ គិតមកទល់ពេលនេះរួមមាន ខេត្តកំពង់ធំ, ខេត្តមណ្ឌលគិរី, ខេត្តកណ្ដាល, ខេត្តកំពង់ឆ្នាំង, ខេត្តសៀមរាប និងខេត្តស្ទឹងត្រែងផងដែរ ដែលខេត្តទាំងនេះមានជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ ឬធ្លាប់មានអ្នកផ្ទុកកូវីដ១៩ ធ្វើដំណើរទៅ និងក្រោយមកទើបដឹងថាខ្លួនមានផ្ទុកមេរោគនេះ។

អត្ថបទដោយ៖ Nevin

Related Articles