We TV Cambodia

ចំនួនអ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កើនដល់ ៨៥លាននាក់ ក្នុងនោះមាន ១.៨លាននាក់ស្លាប់ និងជាង៦០លាននាក់ បានជាសះស្បើយ

ចំនួនអ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កើនដល់ ៨៥លាននាក់ ក្នុងនោះមាន ១.៨លាននាក់ស្លាប់ និងជាង៦០លាននាក់ បានជាសះស្បើយ

គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ថា  ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៨៥,៤៥៩,៤២០ករណី ហើយក្នុងនោះមនុស្សសរុប  ១,៨៥០,១៤៧នាក់ស្លាប់ និងជាង ៦០លាននាក់ បានជាសះស្បើយឡើងវិញ នេះបើយោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer ។

យ៉ាងណាមិញ​ តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតពីព្រឹកម្សិលមិញ រហូតមកដល់ពេលនេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងថ្មីសរុប ៤៧៤,៨៧៤ករណី និងមានមនុស្សជាង ៧ពាន់នាក់បានស្លាប់។

សូមជម្រាបផងដែរថា រហូតមកដល់ពេលនេះ ក្នុងតួលេខសរុបខាងលើ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាង ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ។

គិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ២១,០៨៣,៩៤១បានឆ្លង, ជាង៣៦ម៉ឺននាក់ស្លាប់។ ដោយឡែកព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៦៥,៧៥០នាក់ និងអ្នកជំងឺជាង១ពាន់នាក់ បានស្លាប់។

អត្ថបទដោយ៖ ពិសី

Related Articles