We TV Cambodia

ចំនុចសំខាន់ៗ គួរឱ្យកត់សម្គាល់ នៃការសម្រករាង Yang SooBIn

ចំនុចសំខាន់ៗ គួរឱ្យកត់សម្គាល់ នៃការសម្រករាង Yang SooBIn

ក្រោយពីការផ្ទុះចំណាប់អារម្មណ៏ពីការសម្រកគីឡូបានសម្រច​ របស់នារីមាឌធំជនជាតិកូរ៉េម្នាក់ Yang SooBin ប្រិយមិត្តប្រាកដជាចង់ដឹងពីវិធីសម្រករបស់នាងហើយមែនទេ? តោះដើម្បីជ្រាបកាន់តែច្បាស់សូមតាមដានអានចំណុចខាងក្រោមនៃការតាំងចិត្តសម្រករបស់នាង៖

១, កែប្រែរបបអាហារ

នាងអាចស្រកទម្ងន់យ៉ាងឆាប់រហ័ស ដោយសារតែគំនិតទាំងនេះ នាងបានផ្លាស់ប្ដូរពីការកម្មង់អាហារ មកជាការធ្វើអោយខ្លួនឯង ដែលទម្លាប់នេះធ្វើឱ្យនាងហត់នឿយយ៉ាងឆាប់រហ័ស​ហើយញុំាំអាហារបានតិច។ ការធ្វើបែបនេះ នាងអាចញ៉ាំ និងរីករាយជាមួយអាហារទាំងអស់ពេញមួយជីវិតហើយនាងអាចស្រកទំងន់ក្នុងរយៈពេលតែមួយខែឬពីរតែប៉ុណ្ណោះ។

២,​ ធ្វើលំហាត់ប្រាណ

ជាមួយនិងការធ្វើលំហាត់ប្រាណនេះដែរ នាងបានប្ដេជ្ញានិងខ្លួនឯងថា នាងអាចធ្វើបា​ន​ បន្ទាប់ពីចេញពីការហាត់ប្រាណ នាងចំណាយពេលដើរ ប្រមាណ៩គីឡូមែត្រក្នុងមួយថ្ងៃបន្ដ ដោយផ្លាស់ប្ដូរពីការប្រើយាន្ដជំនិះ​ មកជាការដើរបែបលំហាត់ប្រាណវិញ។

៣,ញុំាំតែបន្លែ

ប្ដូរេពីការញុំាំអាហារឆ្ងាញ់ៗ នាងបានផ្លាស់ប្ដូរទៅជាការញុំាំបន្លែបៃតង និងអាហារ​ ផ្លែឈើ ដែលមានជាតិប្រូតេអ៊ីន​ និងផាសុខភាព។ ជាចុងបញ្ចាប់នាងបាននិយាយថា ប្រសិនបើអ្នកចង់ស្គម គឺមិនមែនត្រឹមតែបង្អត់មួយមុខទេ ការធ្វើលំហាត់ប្រាណ និងផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃក៏សំខាន់ផងដែរ។

 អត្ថបទដោយ៖ ពិសី

Related Articles