We TV Cambodia

ចំណូលគយអាចដាំក្បាលចុះដោយសារcovid-19

ចំណូលគយអាចដាំក្បាលចុះដោយសារcovid-19

អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាកាលពីថ្មីៗនេះបានអោយសារសារធារណជនក៏ដូចជារដ្ឋាភិបាលដឹងថា ក្នុងឆ្នាំ២០២០នេះ ចំណូលដែលគយ និងអាចថមថយ ខ្លាំងជាងផែនការ និងធ្លាក់ចុះ ជាងឆ្នាំកន្លងទៅ ដោយសារការតែជំងឺក៏កាចសាហាវ covid-19។

បើយោងទៅតាមការអោយពី លោក  គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រទេស​កម្ពុជា បានលើកឡើងថា អគ្គនាយកដ្ឋានគយ និង រដ្ឋករកម្ពុជា ជំងឺកូវីឌ១៩និងធ្វើ អោយមានផលប៉ះពាល់ដល់ការប្រមូលចំណូលពន្ធគយកម្ពុជានៅដើមឆ្នាំ២០២០ ខណះ ជំងឺនេះបានបង្កព្យុះភ្លៀង ដល់វិស័យកាត់ដេរ និងវិស័យទេសចរណ៍ នៅកម្ពុជា។

លោក គុណញឹម បានមានប្រសាសន៍ថា៖ « ខណះវីរុស កំពុងមានវត្តមានក្នុងប្រទេសកម្ពុជា ដោយក្នុង​ខែកុម្ភៈ​ដើមឆ្នាំ​២០២០​នេះ រដ្ឋ​ប្រមូលប្រាក់ ចំ​ណួ​ល​គយ​បាន​ប្រមាណ ២៣៥​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​ទាប​ជាង​ផែនការ ដែល​បាន​កំណត់ មាន​រហូត ២៥០​លាន​ដុល្លារ​»។

លោកញឹមបានបន្តថា៖« នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ជា​ផែនការ​ដែល​បាន​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ គឺ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ត្រូវ​ប្រមូល​ចំណូល​ឲ្យ​បាន​ជាង ២.៩០០ លាន​ដុល្លារ ក្នុង​នោះ គិត​ជា​មធ្យម​ប្រចាំខែ តម្រូវ​ប្រមូល​ឲ្យ​បាន​ជាង ២៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​»។

លោកថា៖« ជា​លទ្ធផល​នៃ​ការ​ប្រមូល​ចំណូល​គយ​ក្នុង​ខែមករា​លើស​ផែនការ​ដែល​មាន​ចំនួន ២៥៥​លាន​ដុល្លារ ប៉ុន្តែ​ខែកុម្ភៈ​វិញ ប្រមូល​ចំណូល​បាន​តិច​ជាង​ផែនការ​ដែល​មាន​ចំនួន ២៣៥​លាន​ដុល្លារ​។ នេះបើតាមការដក់ស្រង់សម្តីពីគេហទំព័រក្នុងស្រុក»។

សូមបញ្ជាក់ផងដែរថា កាលពី​ឆ្នាំ​២០១៩ រដ្ឋ​បាន​ប្រមូលប្រាក់​ចំណូល​ពន្ធគយ​សរុប​បាន​ប្រមាណ​ជាង ៣.២១៥ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង ៣០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨ ដែល​លើស​ផែនការ​ដែល​បាន​កំណត់​ជាង ៤២ ភាគរយ​៕

Related Articles